• 2021-07-23 02:18:04
  • ព័ត៌មាន

ភក្ដីភាពដ៏ស្មោះស្ម័គ្ររបស់លោកតា មើលថែភរិយាលុះដល់ថ្ងៃអវសានក្លាយជានិមិត្តរូប នៃស្នេហ៍ស្មោះលើលោកនេះ

  • 2021-07-23 02:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ បានទទួលអនិច្ចកម្ម នៅវេលា ម៉ោង ៤:១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ កក្កដា ២០២១។ ដោយសារការវាយប្រហារធ្ងន់ធ្ងរនៃមេរោគកូវីដ១៩ បានធ្វើឲ្យស្ថានភាពរបស់លោកយាយកាន់តែធ្ងន់ធ្ងររហូតក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះគាត់បាន។ ប្តីប្រពន្ធមួយគូរនេះបានកាន់ដៃគ្នា រហូតដល់ដង្ហើមចុងក្រោយ ដោយលោកតា នៅតែមានក្តីអាលោះអាល័យចំពោះលោកយាយដែលមិនអាចនៅបន្តរួមរស់ជាមួយគ្នាបន្តទៀតបាន។

ភក្តីភាព និងក្តីស្នេហ៍ដ៏ស្មោះស្ម័គ្ររបស់លោកតា មានចំពោះលោកយាយ គឺជានិយមន័យនៃក្តីស្នេហ៍ពិត ថ្វីត្បិតលោកយាយ យាលោកតាទៅមុនក៏ពិតមែន។ ពួកគាត់ទាំង២ បាននៅមើលថែគ្នារហូតដល់ដង្ហើមចុងក្រោយ ឥតមានប្រែចិត្តឡើយបន្តិចសោះឡើយ។ យ៉ាងណាមានតែជូនពរលោកតា ឆាប់ជាពីជំងឺកូវីដ១៩ ហើយបន្តមានសុខភាពរឹងមាំដើម្បីរស់នៅក្នុងវាលវដ្តសង្សាដ៏ធំធេងនេះ។

រូបភាព ៖ Cambo Art

''នៅក្មេងស្រលាញ់គ្នាម្តង ដល់ចាស់កោងខ្នងស្រលាញ់គ្នាម្តងទៀត" ពាក្យនេះគឺពិតជាត្រឹមត្រូវណាស់។ ការផ្តល់ពេលវេលាល្អៗ និងភាពស្មោះត្រង់ឱ្យគ្នាទៅវិញទៅមក គឺជាការល្អបំផុតដរាបណាយើងនៅមានដង្ហើម ព្រោះជីវិតមនុស្សយើងខ្លីណាស់។ ជាក់ស្តែងគូស្នេហ៍ លោកតា លោកយាយខាងលើ ពិតជានិមិត្តរូបនៃក្តីស្នេហាពិតរបស់មនុស្សលោកយើងនេះ៕

អត្ថបទ ៖ សង្ហា

មតិយោបល់