• 2021-07-23 04:03:41
  • ព័ត៌មាន

ស្លុតចិត្ត! កូនប្រុសបង្កើតលោកវេជ្ជបណ្ឌិត លាង ហ៊ត់ ប្រាប់ពីហេតុការណ៍ឡានធំបុក ពេលត្រឡប់ពីសង្គ្រោះមនុស្សសំខាន់ម្នាក់

  • 2021-07-23 04:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកវេជ្ជបណ្ឌិត អ៉ឹង លាងហ៊ត់ ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលា បានទទួលមរណភាព ក្នុងវ័យ ៥៨ឆ្នាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ។

ដំណឹងមរណភាពរបស់លោកវេជ្ជបណ្ឌិតបានធ្វើឱ្យមហាជន មានក្ដីស្រណោះជាពន់ពេក ចំពោះទឹកចិត្តសន្ដោសប្រណី ជួយសង្គ្រោះអាយុជីវិតមនុស្សរាប់មិនអស់ ។ អ្វីដែលកាន់តែគួរឱ្យខ្លោចចិត្ត កូនប្រុសបង្កើតរបស់លោកវេជ្ជបណ្ឌិត បានរៀបរាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះថា ឪពុករបស់ខ្លួន លោកបានទៅជួយសង្រ្គោះបងរបស់លោក នៅឯខេត្តបន្ទាយមានជ័យ ពេលត្រឡប់មកវិញ ត្រូវរថយន្តដឹកឥវ៉ាន់បុករថយន្តឪពុកខ្លួន ធ្បណ្ដាលឱ្យរងរបួសធ្ងន់ ហើយបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតមិនទាន់ និងផុតដង្ហើមតាមផ្លូវនាវេលាម៉ោង ៨ និង ៥០ នាទីព្រឹក ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ។

នេះជាសារកូនប្រុសរបស់លោកវេជ្ជបណ្ឌិត៖ «ខ្ញុំបាទមានទុក្ខក្រៀមក្រំយ៉ាងប៉ុនពេកចំពោះការទទួលមរណភាពរបស់ឪពុកខ្ញុំ លោកបានទៅជួយសង្រ្គោះបងគាត់នៅឯបន្ទាយមានជ័យពេលត្រឡប់មកវិញ ត្រូវរថយន្តដឹកឥវ៉ាន់ចង្រៃបុករថយន្តឪពុកខ្ញុំ ធ្វើឲ្យគាត់របួសធ្ងន់ហើយបញ្ជូនមក calmette មិនទាន់បានរលត់ដង្ហើម និងសង្ខាតាមផ្លូវនាវេលាម៉ោង ៨ និង ៥០នាទីព្រឹក ក្នុងជន្មាយុ៥៨ ឆ្នាំ សូមវិញ្ញាណក្ខន្ធរបស់លោកឪពុកបានទៅកាន់សុគតិភព ផង ។ ហើយសពរបស់ឪពុកខ្ញុំបាទគឺតម្កល់នៅ ផ្ទះរបស់ឪពុកគាត់ នៅស្រុកអូរាំងឪ ខេត្តកំពង់ចាម ដូច្នេះសូមមិត្តភក្តិញាតិមិត្ត មិត្តរួមថ្នាក់ រួមមហាវិទ្យាល័យពេទ្យក្នុងជំនាន់ជាមួយគ្នា រួមទាំងអ្នករាប់អានគាត់ទាំងអស់ អញ្ចើញចូលរួមពិធីបុណ្យសពរបស់គាត់តាមទីតាំងខាងក្រោម ខ្ញុំបាទសូមឧទ្ទិសកុសលផលបុណ្យរបស់គាត់ដែលបានសាងក្នុងជាតិនេះដូចជា ការជួយអ្នកជំងឺ និងជួយបង្ហាត់បង្រៀនកូនសិស្សពេទ្យ សូមលោកឪពុកទៅឲបានសុខ សូមឲលោកឪពុកកើតក្នុងជាតិក្រោយៗ មានសំណាងល្អ និងអាយុវែងជាងនេះ សូមអរគុណពូ មីង បង បង ទាំងឡាយដែលបានចូលរួមក្នុងពិធីបុណ្យសពរបស់ឪពុកខ្ញុំ សូម្យឲអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជៀសផុតពីជំងឺកូវីដ» ៕

មតិយោបល់