• 2021-07-23 09:17:40
  • ព័ត៌មាន

មកដឹងវិធីដាក់ពាក្យយកអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ទៅសិក្សានៅសាលា (IUHW) ដ៏ល្បីនៅជប៉ុន

  • 2021-07-23 09:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍ជូនដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកវេជ្ជសាស្ត្រ និងនិស្សិតឆ្នាំទី០២ ផ្នែកវេជ្ជសាស្ត្រដែលកំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ និស្សិត ដែលជាប់ក្នុងការជ្រើសរើសនឹងទទួលបានអាហារូបករណ៍រយៈពេល ០៦ឆ្នាំ (ប្រាំមួយឆ្នាំ) សម្រាប់ការសិក្សា ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ IUHW ប្រទេសជប៉ុន ចាប់ផ្តើមពីឆ្នាំ២០២២។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការអាហារូបករណ៍អន្តរជាតិពីការសិក្សាថ្នាក់វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន។

យោងតាមព័ត៌មានពីខាងភាគីជប៉ុន ការជ្រើសរើសនិស្សិតនឹងត្រូវធ្វើឡើងដោយភាគីជប៉ុន គឺការធ្វើតេស្តឆ្លើយសំណួរដែលមានចម្លើយច្រើន លើមុខវិជ្ជា កម្រិតទុតិយភូមិរួមមាន គណិតវិទ្យា និងមុខវិជ្ជាវិទ្យាសាស្ត ផ្សេងទៀត (បេក្ខជនអាចជ្រើសរើសយក ០២មុខវិជ្ជា ក្នុងចំណោមមុខវិជ្ជាវិទ្យាសាស្ត្រ ចំនួន០៣ មុខវិជ្ជាគឺ គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យា) និងភាសាអង់គ្លេស។ មួយវិញទៀត គឺការធ្វើតេស្តសម្ភាសផ្ទាល់មាត់ជាភាសាអង់គ្លេស ឬជាភាសាអង់គ្លេស និងភាសាជប៉ុន។ ប្រសិនបើចាំបាច់ និស្សិតដែលត្រូវបានជ្រើសរើសនឹងទទួលបានការសិក្សាថ្នាក់ត្រៀម ភាសាជប៉ុន និងមុខវិជ្ជាផ្សេងទៀត (គណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេស) រហូតដល់ខែមីនា ឆ្នាំ ២០២២ មុននឹងចូល រៀននៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ IUHW ប្រទេសជប៉ុន។ ការចូលរៀនថ្នាក់វេជ្ជបណ្ឌិតនឹងចាប់ផ្ដើមក្នុងខែមេសា ឆ្នាំ២០២២។

ចំពោះលក្ខខណ្ឌនៃដាក់ពាក្យប្រឡងជ្រើសរើសជានិស្សិតដែលកំពុងសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកវេជ្ជសាស្ត្រ ឬជានិស្សិតឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ និស្សិតដែលទទួលអាហារូបករណ៍សិក្សានេះ នឹងចាប់ផ្តើម សិក្សាចាប់ពីឆ្នាំទី១ឡើងវិញ នៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ IUHW ប្រទេសជប៉ុន។

សំណុំឯកសារដែលបេក្ខជនត្រូវភ្ជាប់

  • ១. ពាក្យសុំអាហារូបករណ៍ (គម្រូមាននៅខាងក្រោមសេចក្តីជូនដំណឹង) ១ច្បាប់
  • ២. កម្រងសំណួរស្តីពីសុខភាព (គម្រូមាននៅខាងក្រោមសេចក្តីជូនដំណឹង) ១ច្បាប់
  • ៣. វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (ស្កែនច្បាប់ដើម) ១ច្បាប់
  • ៤. ព្រឹត្តបត្រពិន្ទុថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ចំពោះនិស្សិតដាក់ពាក្យឆ្នាំទី២ ស្ដែនច្បាប់ដើម) ១ច្បាប់
  • ៥. សញ្ញាបត្របញ្ជាក់កម្រិតភាសាអង់គ្លេសកម្រិតខ្ពស់បំផុត/ចុងក្រោយ (ស្កនច្បាប់ដើម) ១ច្បាប់
  • ៦. លិខិតបញ្ញាក់ការសិក្សា (ស្កែនច្បាប់ដើម) ៧លិខិតឆ្លងដែន (ប្រសិនបើមាន ស្កែនច្បាប់ដើម) ១ច្បាប់

កាលបរិច្ឆេទ និងការទទួលពាក្យ

  • កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១៧:០០ នាទី។
  • ការទទួលពាក្យ៖ សូមបំពេញពាក្យសុំអាហារូបករណ៍ ដែលមានគម្រូស្រាប់ រួចស្កែនឯកសារទាំងអស់ខាងលើ ជាឯកសារ PDF ផ្ញើមកតាមរយៈអ៊ីម៉ែល rachany.heng@uhs.edu.kh និង cphalla@uhs.edu.kh ។

ឯកសារសម្រាប់ការប្រឡង

កំណត់សម្គាល់

ប្រសិនបើមានការក្លែងបន្លំឯកសារណាមួយ បេក្ខជន-បេក្ខនារី នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបេក្ខជន ជ្រើសរើសដោយស្វ័យប្រវត្តិ ហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ។ បើមានចម្ងល់ សូមទាក់ទងមកកាន់ក្រុមការងារ តាមរយៈលេខទូរស័ព្ទខាងក្រោមនៅរៀងរាល់ម៉ោងធ្វើការ៖ កញ្ញា ហេង វចនំ លេខទូរស័ព្ទៈ ០១០ ៤៨៤ ៦៥០ លោកស្រី ជា ផល្ល លេខទូរស័ព្ទៈ ០១៧ ៧១៨ ២៥៣

មតិយោបល់