• 2021-07-26 04:06:00
  • ព័ត៌មាន

ទើបតម្លើងរូបព្រះសិវដ៏ធំសម្បើម ឥលូវខេត្តព្រះសីហនុនឹងសង់រូប«ព្រះស្កន្ទគង់លើក្ងោក» លើវិថីមួយនេះទៀតហើយ

  • 2021-07-26 04:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ រង្វង់មូលព្រះសិវ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីរាម និង មហាវិថីឆ្នេររាម នៃខេត្តព្រះសីហនុ ត្រូវបានសាងសង់រួចរាល់ជាស្្ថាពរ។ បដិមាព្រះសិវ និងព្រះនាងឧមាភគវតី ធ្វើពីលោហធាតុមាន កម្ពស់ ៩ម៉ែត្រ គង់នៅលើបល្លង្កកម្ពស់ ៦,១៥០ ម៉ែត្រ មានកម្ពស់សរុប ១៥,១៥០ម៉ែត្រ ជានិមិត្តរូបនៃការ បង្កើត និងតំណាងឱ្យសេចក្ដីសុខ សុភមង្គល ភាពសុខសាន្ត និងសុខុដុមនីយកម្មក្នុងគ្រួសារ និងសង្គម ។ នេះបើតាមប្រភពពី ទូរទស្សន៍ជាតិខេត្តព្រះសីហនុ ។

ក្រោយរូបចម្លាក់ បដិមាព្រះសិវ បានតម្លើងរួចរាល់ដ៏ធំអស្ចារ្យហើយនោះ នៅពេលនេះ មានព័ត៌មានលេចធ្លាយថា ខេត្តព្រះសីហនុ គ្រោងនឹងសាងសង់រូបសំណាក់ “រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក” ដែលទទួលបានពីក្រុងញ៉ូវយក សហរដ្ឋអាមេរិកថ្មីៗនេះ ។

គួរឱ្យដឹងថា រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក” សង់ឡើងពីថ្មភក់ ស្ថិតក្នុងប្រាសាទក្រចាប់ ក្នុងសម័យអង្គរនាពាក់កណ្ដាលទី១ នៃសតវត្សទី១០ នៃគ.ស។ ចម្លាក់ព្រះស្កន្ទទេព គីជាព្រះនៃសង្គ្រាមរបស់សាសនាហិណ្ឌូ កម្រមានឃើញនៅក្នុងសិល្បៈខ្មែរ ប៉ុន្តែត្រូវបានបង្ហាញរូបរាងយ៉ាងលេចធ្លោ នៅប្រាសាទក្រចាប់ ។ ប្រាសាទក្រចាប់ ជាប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០គ.ស.ប្រាសាទកោះកេរធ្លាប់ជាគោលដៅនៃការលួចយកវត្ថុបុរាណជាទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំអំឡុងកម្ពុជាស្ថិតក្នុងសម័យសង្គ្រាម និងអសន្តិសុខ។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ដោយអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក វត្ថុបុរាណខ្មែរដ៏ល្អឯករូបចម្លាក់ព្រះស្កន្ទគង់លើក្ងោកនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលខាងមុននេះ។

តាមទំព័រហ្វេសប៊ុកឈ្មោះ ស៊រ-Sor រូបចម្លាក់«ព្រះស្កន្ទគង់លើក្ងោក» និងមាន វត្តមាននៅលើ ផ្លូវ វិថីតេជោ ខេត្តព្រះសីហនុក្នុងពេលឆាប់ៗនេះ ៕

មតិយោបល់