- 2021-07-26 04:52:36
- ព័ត៌មាន
ឧត្ដរមានជ័យម្សិលមិញ ពលករមកពីថៃជាង ៤០០នាក់ រកឃើញអ្នកឆ្លងជាង ១៦០នាក់បាត់
- 2021-07-26 04:52:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧត្ដរមានជ័យម្សិលមិញ ពលករមកពីថៃជាង ៤០០នាក់ រកឃើញអ្នកឆ្លងជាង ១៦០នាក់បាត់
ចន្លោះមិនឃើញ
ពលករមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ ចំនួន ៤៤៩នាក់ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានស្រាវជ្រាវរកមេរោគកូវីដ១៩ ក្នុងនោះមានវិជ្ជមានកូវីដ-១៩ចំនួន ១៦១នាក់ នេះបើតាមរបាយការណ៍មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យនៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២១ ដែលបានចុះពិនិត្យស្រាវជ្រាវជំងឺកូវីដ១៩លើពលករមក ពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ និងបញ្ជូនពលករចេញពីមណ្ឌលចត្តាទ្បីស័ក។ នេះបើតាមការផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានស្រាវជ្រាវជំងឺកូវីដ១៩លើពលករមកពីប្រទេសថៃ បានពិនិត្យយកសំណាកពលករ សរុបចំនួន ៤៤៩នាក់ (អ្នកខេត្តឧត្តរមានជ័យ ចំនួនសរុប ១៥ នាក់) និងបានបញ្ជូនពលករអវិជ្ជមានសរុប ចំនួន ២៨៨ នាក់ បានបញ្ជូនទៅខេត្ត ប៉ៃលិន និងពលករមានវិជ្ជមាន កូវីដ១៩ សរុបចំនួន ១៦១នាក់ ពីច្រកអូរស្មាច់ បានបញ្ជូនទៅមណ្ឌលព្យាបាល ខេត្តប៉ៃលិន ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK