• 2021-07-26 04:44:52
  • ព័ត៌មាន

ថ្ងៃចន្ទដើមទ្រព្យ មានតម្រុយល្អ! តួលេខឆ្លងថ្មីនៅកម្ពុជាប្រកាសមុននេះ ថយចុះច្រើនគួរឱ្យកត់សម្គាល់

  • 2021-07-26 04:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៧៨នាក់បន្ថែមទៀត នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះ រកឃើញ ៖

អ្នកឆ្លងក្នុងសហគមន៍ ៣០៣នាក់

អ្នកដំណើរពីបរទេស ៤៧៥នាក់

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន២២នាក់

ចំនួនអ្នកជាសះស្បើយ មានចំនួន៦៨៦នាក់។ ទាំងនេះជាទិន្នន័យសម្រាប់ថ្ងៃទី ២៥ កក្កដា ២០២១។

គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៧៣,៧០១នាក់ អ្នកជាសះស្បើយសរុប ៦៥,៩៥០នាក់ និង មានអ្នកស្លាប់សរុប ១,៣០៥នាក់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់