• 2021-07-27 05:14:27
  • ព័ត៌មាន

ស្ថានភាពធូរស្រាលបន្តិចទៀតហើយ ប្រកាសថ្ងៃនេះ ចំនួនអ្នកឆ្លងថយចុះជាងម្សិលមិញ

  • 2021-07-27 05:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៨៥ នាក់បន្ថែមទៀត នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះ រកឃើញ ៖

អ្នកឆ្លងក្នុងសហគមន៍ ៤២៣នាក់

អ្នកដំណើរពីបរទេស ២៦២នាក់

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន១៩នាក់

ចំនួនអ្នកជាសះស្បើយ មានចំនួន៧៧៥នាក់។ ទាំងនេះជាទិន្នន័យសម្រាប់ថ្ងៃទី ២៦ កក្កដា ២០២១។

គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៧៤,៣៨៦នាក់ អ្នកជាសះស្បើយសរុប ៦៦,៧២៥នាក់ និង មានអ្នកស្លាប់សរុប ១,៣២៤នាក់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់