• 2021-07-28 08:51:18
  • ព័ត៌មាន

ប៉ាម៉ាក់សូមចំណាំ! ទាំងនេះជាឯកសារចាំបាច់ត្រូវភ្ជាប់ទៅជាមួយ ពេលនាំកូនៗទៅចាក់វ៉ាក់សាំងកូវីដ-១៩

  • 2021-07-28 08:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ ដល់អាយុក្រោម ១៨ឆ្នាំ នឹងចាប់ផ្តើម បើកយុទ្ធនាការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២១ ចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ។ ក្នុងនោះដែរក៏មានឪពុកម្ដាយ និងអាណាព្យាបាលមានសំណួរថាតើ ពេលទៅចាក់នោះភ្ជាប់ឯកសារអ្វីខ្លះ ?

បើតាមប្រសាសន៍របស់លោកជំេទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់តាមរយៈបទសម្ភាសមួយជាមួយ BTV Cambodia ថា ឯកសារដែលចាំបាច់ត្រូវយកទៅបង្ហាញនៅពេលទៅចាក់វ៉ាក់សាំង គឺទី១ គឺសំបុត្រកំណើត ដើម្បីកំណត់ឱ្យបានត្រឹមត្រូវអាសយដ្ឋាន និងអាយុពិតប្រាកដក្នុងករណីគ្មានសំបុត្រកំណើតអាចភ្ជាប់ជាមួយលិខិតឆ្លងដែន ហើយបើគ្មានលិខិតឆ្លងដែន គឺអាចភ្ជាប់ទៅជាមួយសៀវភៅគ្រួសារ ។ ចំណែកយុវវ័យអាយុចន្លោះ ១៦ និង ១៧ឆ្នាំ ប្រសិនបើមានអត្តសញ្ញាណប័ណ្ណក៏អាចភ្ជាប់ទៅបានដែរ ។ ទាំងនេះ ជាឯកសារគតិយុត្ត ដែលតម្រូវឱ្យឪពុកម្ដាយ អាណាព្យាបាលអ្នកនាំកូនចៅទៅទទួលវ៉ាក់សាំងកូវីដ-១៩ កាន់យកទៅជាមួយ ៕

មតិយោបល់
អត្ថបទពេញនិយម