• 2021-07-29 02:41:23
  • ព័ត៌មាន

អរគុណអាមេរិក! ជំនួយវ៉ាក់សាំង Johnson & Johnson ដ៏ច្រើនសន្ធឹក មកដល់កម្ពុជាស្អែកនេះហើយ

  • 2021-07-29 02:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដែលចំនួនជាងពាក់កណ្តាលនឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី ៣០ កក្កដា ឆ្នាំ២០២១ ស្អែកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី ២៨ កក្កដា ឆ្នាំ២០២១។

ស្ថានទូតអាមេរិក បានកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល តាមរយៈយន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំង​នេះ មកប្រទេសកម្ពុជា។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

ការមកដល់លើកដំបូង នៃវ៉ាក់សាំង Johnson & Johnson នៅកម្ពុជាគឺមានចំនួនពាក់កណ្តាល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី ៣០ ខែកក្កដា វេលាម៉ោង ០៧:១៥ ព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ហើយ ចំពោះវ៉ាក់សាំងសល់ពីនោះ នឹងត្រូវមកដល់នៅ ថ្ងៃចន្ទ ទី ២ខែសីហា។ នៅក្នុងពិធី នៃការប្រគល់ និងទទួលវ៉ាក់សាំង ក៏មានការចូលរួមពីលោកភារធារី ស្ថានទូតអាមេរិក Ben Wahlauer និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់