• 2021-07-29 03:40:16
  • ព័ត៌មាន

មកស្គាល់ទីឋានដ៏អស្ចារ្យ ១កន្លែងនៅកម្ពុជា មានថ្មដុះជារូបរាងប្លែកៗ ដូចផូស៊ីលដាយណូស័រ

  • 2021-07-29 03:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំទ័ពជាង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតនៅភាគនិរតីនៃតំបន់ជួរភ្នំក្រវាញដែលធ្លាប់រងនូវការបំផ្លាញព្រៃឈើជាច្រើនកន្លងមក ពេលនេះបានប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញសម្រាប់ការបោះជំរំ លេងទឹកធ្លាក់ ដើរព្រៃ ស្ទូចត្រី ចាប់ឈ្លើង និងមើលសត្វជាដើម។ ពិសេសនោះគឺ មានថ្មដុះចេញជារូបសត្វហាក់មើលទៅដូចជាផូស៊ីល សត្វអណ្ដើក ពង្រូល ឬក្រពើជាដើម អបដោយទេសភាពស្អាតគួរអោយចង់គយគន់។ នេះដោយយោងតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ឯកឯឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមជម្រាបថា ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលជាតំបន់សក្តានុពលពិសេសសម្រាប់អ្នកទេសចរណ៍បែបផ្សងព្រេងគួរតែសាកល្បង។ តំបន់នេះមានចំងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំង មានទឹកធ្លាក់ស្រស់ស្អាត សត្វព្រៃជាច្រើនប្រភេទដែលរួមមានក្រពើភ្នំ ទេសភាពតាមព្រៃភ្នំដ៏គួរឱ្យទាក់ទាញ និងក្រវាញ រួមទាំងការកែច្នៃស្រាចេកជាដើម៕

ប្រភព៖ ឯកឯឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

អត្ថបទដោយ ៖ Su In

មតិយោបល់
អត្ថបទពេញនិយម