• 2021-07-30 07:04:12
  • ព័ត៌មាន

កំពង់ស្ពឺគ្មានករណីឆ្លង និងស្លាប់ថ្មី ដោយសារកូវីដច្រើនថ្ងៃជាប់ៗគ្នា ឯអ្នកជាសះស្បើយជិតអស់ពីពេទ្យហើយ

  • 2021-07-30 07:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកជំងឺ covid-19 ក្នុងខេត្តកំពង់ស្ពឺចំនួន១៣៦នាក់ បានជាសះស្បើយ បច្ចុប្បន្នមានអ្នកជំងឺចំនួន ៣៦២ នាក់ កំពង់ព្យាបាល។ នៅថ្ងៃនេះមិនមានអ្នកឆ្លងថ្មីទេ ហើយក៏មិនមានអ្នកស្លាប់ដែរ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ឯកឧត្ដម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។

តាមប្រភពពីឯកឧត្តម វី សំណាង ក៏បានឱ្យដឹងដែរថា ខេត្តកំពង់ស្ពឺគ្មានករណីឆ្លងថ្មីជាច្រើនថ្ងៃជាប់គ្នាមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ពេលនេះ មិនមានករណីថ្មី និងអ្នកស្លាប់ថ្មីនោះទេ និងមានអ្នកជាសះស្បើយជាបន្តបន្ទាប់ជិតអស់ពីមន្ទីរពេទ្យហើយ ។

គិតមកដល់ពេលនេះ ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានអ្នកឆ្លងសរុប ៣៩៦៥នាក់ អ្នកជាសះស្បើយសរុប៣៤៩៥នាក់ និង អ្នកស្លាប់សរុប ៩២នាក់។ ដូច្នេះសូមពលរដ្ឋទាំងអស់មេត្តា កុំភ្លេចអនុវត្តន៍តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានជាប់ជានិច្ច ៣កុំ ៣ការពារ៕

អត្ថបទដោយ ៖ Su In

មតិយោបល់