• 2021-07-30 07:15:57
  • ព័ត៌មាន

សម្ដេច ហ៊ុន សែន សម្រេចបង្កើតក្រុមការងារស្រាវជ្រាវឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩

  • 2021-07-30 07:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងគោលបំណង ធ្វើការសិក្សា និងស្រាវជ្រាវរកឱសថដែលមានប្រសិទ្ធភាព ដើម្បីព្យាបាល ឬបង្ការជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេច ដែលចេញនៅថ្ងៃទី ៣០ កក្កដា ឆ្នាំ២០២១។

ការបង្កើតក្រុមការងារសិក្សាស្រាវជ្រាវនេះឡើងគឺមានការចូលរួមពីសមាសភាពសំខាន់ៗដូចខាងក្រោម ដែលមាន ដូចជា

  • លោកជំទាវ ពេជ ចន្នមុន្នី (ជាប្រធាន)

  • ឯកឧត្តម ជាប សត្ថារតន៍ (អនុប្រធាន)

  • ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (អនុប្រធាន)

  • ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង ((អនុប្រធាន)

  • ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ (អនុប្រធាន)

  • ឯកឧត្តម ម៉ុក រ៉ាឌី (សមាជិក)

  • លោក ហ៊ុយ រតនៈ (សមាជិក)

  • លោកសាស្ត្រាចារ្យមហាបរិញ្ញា អ៊ាប តឹកឆេង (សមាជិក)

  • លោកវេជ្ជបណ្ឌិត ចាន់ សុភ័ស្ត (សមាជិក)

  • កញ្ញាវេជ្ជបណ្ឌិត ឆន សុធារី (សមាជិក)

  • លោកវេជ្ជបណ្ឌិត បូរី សេត្ថារិទ្ធិ (សមាជិក)

  • លោកវេជ្ជបណ្ឌិត បូរី សេត្ថាវីរៈ (សមាជិក)

  • កញ្ញាបណ្ឌិត ខៃ មុំ (សមាជិក)

  • លោក វេជ្ជបណ្ឌិត កាំង គីមសាន (សមាជិក)

សម្រាប់ព័ត៌មានលំអឹតបន្ថែម អាចអានបានខាងក្រោមនេះ

អត្ថបទ ៖ មេខាឡា

មតិយោបល់