• 2021-08-02 02:34:55
  • ព័ត៌មាន

បុគ្គលិកសុខាភិបាលជិត ១០នាក់ នៅក្នុងខេត្តមួយនេះ ឆ្លងវីរុសកូវីដបំប្លែងថ្មី Delta

  • 2021-08-02 02:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីជូនព័ត៌មាន ចេញដោយក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា រកឃើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ១០៩ ករណី នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ ដោយឡែកក្នុងចំណោមអ្នកវិជ្ជមានទាំង១០៩នាក់ ក្នុងនោះមាន ០៩នាក់ជាបុគ្គលិកសុខាភិបាល នៃខេត្តឧត្ដរមានជ័យ។

សូមបញ្ជាក់ថា វីរុសបំប្លែងថ្មីដែលតា (Delta) ត្រូវបានរកឃើញនៅកម្ពុជា កាលពីចុងខែមិថុនាតាមរយៈ ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅតាមបណ្តាខេត្ត ជាប់ព្រំដែន។ គិតមកទល់ពេលនេះ កម្ពុជាមានករណីជំងឺកូវីដ១៩ប្រភេទ Delta ប្រមាណជាង ២រយករណីហើយ។

វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) គឺជាប្រភេទវីរុស ដែលកំពុងធ្វើឲ្យរដ្ឋាភិបាលនិងមន្ត្រី សុខាភិបាលនៅ ជុំវិញពិភពលោក ព្រួយបារម្ភ ខ្លាំងអំពីការឆ្លងរាលដាលរបស់វា ព្រោះថាវីរុសនេះ ឆ្លងក្នុងល្បឿនលឿន រហូតដល់ទៅ១៥ដង ធៀបនឹងវីរុសកូវីដ១៩ធម្មតា៕

អត្ថបទដោយ ៖ Su In

មតិយោបល់