• 2021-08-02 02:20:14
  • ព័ត៌មាន

ទិដ្ឋភាពគួរឱ្យស្រណោះ ក្រោយបិទខ្ទប់ក្រុងហូជីមិញ ពលរដ្ឋរាប់ពាន់នាក់គ្មានការងារធ្វើ វិលទៅស្រុកវិញដេកតាមផ្លូវ

  • 2021-08-02 02:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជនវៀតណាម ច្រើនជាង៥០០០ នាក់បាននាំគ្នាធ្វើដំណើរវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ បន្ទាប់ពីតំបន់ដែលពួកគេកំពុងរស់នៅកំពុងរងការឆ្លងរាតត្បាតដោយវីរុសកូវីដ១៩ ហើយមុខរបរនិងការរកសុីផ្សេងៗត្រូវផ្អាក។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Vietnam News។

មនុស្សជាង ១០០០នាក់ ធ្វើដំណើរដោយម៉ូតូជាង ៦០០គ្រឿង បានចាកចេញពីទីក្រុងហូជីមិញ ជាបន្តបន្ទាប់ ក្រោយពីរដ្ឋាភិបាលប្រទេសនេះ បន្តដាក់ទីក្រុងហូជីមិញដែលជាទីក្រុងបណ្តុំដោយសេដ្ឋកិច្ច នៅក្នុងការបិទខ្ទប់ ហើយរាល់មុខរបរអាជីវកម្មទាំងតូច ទាំងធំត្រូវផ្អាកជាបណ្តោះអាសន្ន។ ពួកគេទាំងនោះ​ត្រូវជិះក្នុងចម្ងាយផ្លូវក្បែរ១ពាន់គីឡូម៉ែត្រ ដោយសម្រាកតាមផ្លូវ ២ទៅ៣ថ្ងៃ។

ប្រជាជនដែលបង្ខំចិត្តត្រឡប់ទៅកាន់ភូមិកំណើតវិញ ភាគច្រើនជាកម្មករ អ្នកលក់ដូរតាមផ្លូវ និងម្ចាស់អាជីវកម្មខ្នាតតូច ដែលគ្មានការងារធ្វើនិងមិនមានប្រាក់ចំណូល ដោយសារតែវិធានការបិទខ្ទប់ទីក្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ដែលកំពុងកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រភព៖ Vietnam News ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី