• 2021-08-03 02:12:05
  • ព័ត៌មាន

សូមថែរក្សាសុខភាព! ពីស្អែកនេះតំបន់ទាំង ៣នៅកម្ពុជាចុះត្រជាក់ត្រឹមជាង ២០អង្សា និងមានភ្លៀងធ្លាក់ច្រើនថ្ងៃ

  • 2021-08-03 02:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់ចំនួន ៣ នៅកម្ពុជា នឹងបន្តធ្លាក់ភ្លៀង ដោយមានលាយឡំជាមួយនឹងបាតុភូត ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ក្នុងរយៈពល ១សប្តាហ៍ទៅមុខទៀត ដែលគិតចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១។ នេះតាមការព្យាករណ៍អាកាសធាតុដោយក្រសួងធនធានទឹក និងឧតុនិយម។

កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម។ ជាមួយគ្នានេះ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C - សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤០C

  • បណ្តាខេត្តនៅភាគពាយ័ព្យ និងភាគខាងត្បូង អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និង បណ្តាខេត្តដទៃទៀតអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្ហូរ ហើយឡំទៅដោយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC

  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC - អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC - សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC

  • អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង លាយឡំ ខ្យល់បក់ខ្លាំង នឹងរលកសមុទខ្ពស់ ។

អាស័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបន្ត ការប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទពេញនិយម