• 2021-08-03 04:48:41
  • ព័ត៌មាន

បើអាចផ្អាកចេញក្រៅផ្ទះ! គ្រូពេទ្យចុះទៅព្រឹបៗមុននេះ គឺសង្ស័យវីរុស Delta ឆ្លងលើអាជីវករផ្សារសិនជូរីផ្លាហ្សា

  • 2021-08-03 04:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅវេលាថ្ងៃត្រង់ទី ៣ ខែសីហា ឆ្នាំ ២០២១ នេះ ក្រុមគ្រូពេទ្យជួរមុខស្ម័គ្រចិត្តយុវជនសម្ដេចតេជោ កំពុងចុះយកសំណាកអាជីវករជាច្រើននាក់ ដែលសង្ស័យពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី ប្រភេទ Delta ។ តាមប្រភពពីរដ្ឋបាលខណ្ឌពោធិសែនជ័យបានបញ្ជាក់ថា សង្ស័យមានវីរុសកូវីដ១៩ ប្រភេទ Delta ឆ្លងទៅលើអាជីវករផ្សារមួយនេះ ។

បើតាមព័ត៌មានបឋម បានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ ពាក់ព័ន្ធនឹងវីរុស Delta បានទៅកាន់ផ្សារសិនជូរីផ្លាហ្សាដើម្បីទិញម្ហូប ។ ចំនួនអាជីវករនៅក្នុងផ្សារនេះ គឺមានចំនួនប្រមាណ ៣០០ ទៅ ៤០០នាក់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជ្រាបជាព័ត៌មាន និងត្រូវតាមដាន ដាក់ខ្លួនដាច់ដោយឡែក ប្រសិនបើបានទៅកាន់ទីតាំងមួយនេះ ៕

មតិយោបល់