- 2021-08-03 07:37:33
- ព័ត៌មាន
ក្រោយយកសំណាក លើអាជីវករជាច្រើននាក់ នៅផ្សារសិនជូរីផ្លាហ្សា ពេលនេះដឹងលទ្ធផលតេស្តហើយ
- 2021-08-03 07:37:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយយកសំណាក លើអាជីវករជាច្រើននាក់ នៅផ្សារសិនជូរីផ្លាហ្សា ពេលនេះដឹងលទ្ធផលតេស្តហើយ
ចន្លោះមិនឃើញ
នៅវេលាថ្ងៃត្រង់ទី ៣ ខែសីហា ឆ្នាំ ២០២១ នេះ ក្រុមគ្រូពេទ្យជួរមុខស្ម័គ្រចិត្តយុវជនសម្ដេចតេជោ កំពុងចុះយកសំណាកអាជីវករជាច្រើននាក់ ដែលសង្ស័យពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី ប្រភេទ Delta ។ តាមប្រភពពីរដ្ឋបាលខណ្ឌពោធិសែនជ័យបានបញ្ជាក់ថា សង្ស័យមានវីរុសកូវីដ១៩ ប្រភេទ Delta ឆ្លងទៅលើអាជីវករផ្សារមួយនេះ ។
ក្រោយពីបានយកសំណាកដើម្បីធ្វើការពីនិត្យ ពេលនេះលទ្ធផលចេញ បានចេញមកហើយ គឺពុំមានករណី វិជ្ជមាន វីរុសកូវីដ-១៩ លើអាជីវករនៅផ្សារសិនជូរីផ្លាហ្សា ទេ សម្រាប់ការចុះធ្វើតេស្ដលើប្រជាពលរដ្ឋសរុបចំនួន ១៦២នាក់ កាលពីព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១៕
ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩