• 2021-08-03 08:40:22
  • ព័ត៌មាន

កូវីដ Delta ឆ្លងចូលមកដល់ផ្សារដើមគ គ្រូពេទ្យចុះទៅស្វែងរកមនុស្សដែលសង្ស័យមានជាប់ពាក់ព័ន្ធ

  • 2021-08-03 08:40:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមគ្រូពេទ្យបានចុះទៅស្វែងរកបុគ្គលសង្ស័យឆ្លង វីរុសកូវីដ-១៩ នៅ ផ្សារដើមគ នៅរសៀលថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១ ដើម្បីយកសំណាកធ្វើការពិនិត្យ បន្ទាប់ពីមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta ម្នាក់បានទៅក្នុងផ្សារនេះ។

ប្រតិបត្តិការ ស្វែងរកបុគ្គលសង្ស័យឆ្លង វីរុសកូវីដ-១៩ នៅផ្សារដើមគ កំពុងតែដំណើរការហើយគេនៅមិនទាន់អាចបញ្ជាក់បានថា មានអាជីវករឬមនុស្សប៉ុន្មាននាក់ដែលបានជាប់ពាក់ព័ន្ធនឹងករណីនេះនៅឡើយទេ។ សម្រាប់លទ្ធផលយ៉ាងណាវិញនោះ មានតែរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត៕

ប្រភពរូបភាព ៖ PNN

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម