• 2021-08-06 04:03:52
  • ព័ត៌មាន

មុននេះបន្តិច ចេញលទ្ធផលអាជីវករច្រើននាក់ វិជ្ជមានកូវីដ ក្រោយយកសំណាក ៥០០នាក់នៅផ្សារទឹកថ្លា

  • 2021-08-06 04:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមគ្រូពេទ្យសម្តេចតេជោ បានចុះប្រតិបត្តិការ យកសំណាកដើម្បីធ្វើតេស្ដលើ អាជីវករនិង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ ផ្សារទឹកថ្លា ប្រមាណ ៥០០នាក់ កាលពីល្ងាចថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១ ។ បន្ទាប់ពីប្រតិបត្តិការ ចុះយកសំណាក និងធ្វើការពិនិត្យហើយ លទ្ធផលតេស្តបានបញ្ជាក់ថា អាជីវករ​ ចំនួន ៨ នាក់ ក្នុងចំណោម ៥០០នាក់ដែលបានធ្វើតេស្ត មានវិជ្ជមានវីរុសកូវីដ-១៩៕

ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

អត្ថបទ ៖ សង្ហា

មតិយោបល់