• 2021-08-10 05:01:41
  • ព័ត៌មាន

លោកជំទាវ ឱ វណ្ណឌីន ប្រាប់ច្បាស់ៗពីប្រសិទ្ធភាពខ្លាំងជាងមុនច្រើនចំណុច ក្រោយចាក់វ៉ាក់សាំងដូសទី៣

  • 2021-08-10 05:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ក្នុងកិច្ចសម្ភាស នាពេលនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនទៅប្រគល់ជូនលោកតា លោកយាយអាយុ១០០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តកំពង់ធំ ស្ទឹងត្រែង និងរតនគីរី នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ លោកជំទាវបានបញ្ជាក់ច្បាស់លាស់ថា ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដែលជាដូសទី៣គឺ៖

  • វ៉ាក់សាំងការពារជំងឺកូវីដ១៩នឹងជួយខ្លួនប្រាណរបស់យើងសាំ និងមេរោគដែលបណ្ដាលឱ្យយើងកើតជំងឺកូវីដ-១៩ ដើម្បីចៀសងវាងកុំឱ្យ យើងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ​ ឬដល់ស្លាប់

  • នៅពេលអ្នកចាក់វ៉ាក់សាំង ប្រព័ន្ធការពារខ្លួនរបស់អ្នកបង្កើត​(អង់ទីគ័រ) និងកោសិកាប្រឆាំង និងមេរោគផ្សេងៗទៀតដែលជួយការពារអ្នកក្នុងគ្រាដែលអ្នកឆ្លងមេរោគ

  • ដូសទី៣ នឹងជំរុញឲ្យសរីរាង្គកាន់តែរឹងមាំជាងមុន

  • ធ្វើឲ្យមាន​ (អង់ទីគ័រ) ប្រឆាំងនឹងមេរោគឡើងខ្ពស់

  • ប្រសិទ្ធភាពអាចវាយបកប្រឆាំង និងមេរោគកូវីដ១៩ បានខ្លាំងជាងមុន

សូមបញ្ជាក់ថា ដោយសារស្ថានភាពនៃមេរោគកូវីដ១៩ បន្តវិវត្តន៍ និងកាន់តែកាចសាហាវជាងមុនទៀតនោះ ដោយមើលឃើញពីស្ថានភាពនេះ ប្រមុខរាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាលកម្ពុជា បានជំរុញកាន់តែខ្លាំង ដោយតម្រូវចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩នេះ បន្ថែមចំនួន១ដូសទៀត ដើម្បីបង្កើនប្រសិទ្ធភាព ការពារ ប្រឆាំង និងបង្កើតអង្គបដិប្រាណ ក៏ដូចជាជំរុញសរីរាង្គរបស់យើងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ គ្រប់ប្រភេទ ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី