• 2021-08-19 03:07:00
  • ព័ត៌មាន

កំពុងធ្វើការនៅផ្ទះ? មកកែទម្លាប់ទាំងអស់គ្នា ដើម្បីបង្កើនផលិតភាពការងារ

  • 2021-08-19 03:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពុងធ្វើការនៅផ្ទះមែនអត់? ពិតណាស់ ព្រោះតែបញ្ហាកូវីដ​ ភាគច្រើនមិនបានចេញទៅក្រៅ ជួបមិត្តភក្ដិ សំខាន់អត់បានទៅធ្វើការងារនៅ office ។ ធ្វើការងារនៅផ្ទះយូរៗទៅក្លាយជាទម្លាប់មិនល្អ ចាប់ផ្ដើមខ្ជិល ស្ត្រេស ហើយពេលខ្លះផ្ញើការងារយឺតទៀតមែនអត់?

នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព

តោះ ចាប់ផ្ដើមកែទម្លាប់ថ្មី ទោះបីជាធ្វើការនៅទីណាក៏ដោយ ក៏សន្ទស្សន៍ការងារមិនងាយធ្លាក់ចុះដែរ ប្រសិនបើមានចំណុចទាំង ៦នេះ៖

១. ក្រោកពីព្រលឹម រៀបចំកន្លែងគេងឱ្យបានស្អាត បើកបង្អួច បើកវាំងននឱ្យមានពន្លឺចេញចូលគ្រប់គ្រាន់

២. មុជទឹកសម្អាតខ្លួនឱ្យបានស្អាត

៣. ជ្រើសរើសសំលៀកបំពាក់ឱ្យបានសមរម្យ ឬឱ្យដូចពេលទៅធ្វើការនៅក្រុមហ៊ុន

៤. មិនគួររំលងអាហារពេលព្រឹក

៥. រៀបចំតុធ្វើការឱ្យបានស្អាត ឬដូចនៅកន្លែងធ្វើការ ធ្វើដូច្នេះទើបមិនមានអារម្មណ៍ធុញ​ទ្រាន់ និងដូចបានធ្វើការនៅក្នុងក្រុមហ៊ុន

៦. បើកទូរសព្ទស្ដាប់ការជជែកពិភាក្សា ដើម្បីកុំឱ្យឯកា និងកំដរបរិយាកាសពេលកំពុងធ្វើការ កាត់បន្ថយភាពងងុយគេង។

ជាធម្មតានោះទេ នៅពេលធ្វើការពីផ្ទះ អ្នករាល់គ្នាតែងមានអារម្មណ៍ថាស្មុគស្មាញ និងផលិតភាពការងារមិនសូវបានល្អដូចពីមុន ដូច្នេះបើមានអារម្មណ៍ថានឿយហត់ អ្នកគួរក្រោកចេញពីតុធ្វើការ បន្ទាប់មករកកន្លែងដែលមានខ្យល់អាកាសល្អបន្ធូរអារម្មណ៍ ឬផឹកភេសជ្ជៈឱ្យស្រស់ស្រាយដូចជា៖ តែ, កាហ្វេ, ឬទឹកផ្លែឈើជាដើម៕

អ្នកធ្វើការនៅផ្ទះ តោះ មកកំដរអារម្មណ៍ ហើយកាន់តែច្បាស់ពីចំណុចខាងលើនេះ ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់