• 2021-08-26 08:58:19
  • ព័ត៌មាន

កូនខ្មែរគួរដឹង! ទាំងនេះនេះជាសត្វ រុក្ខជាតិ ផ្កា ជានិមិត្តរូបតំណាងប្រទេសកម្ពុជាយើង

  • 2021-08-26 08:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ sabay សូមលើកជាសំនួរពញ្ញាក់អារម្មណ៍ទៅកាន់ប្រិយមិត្តទាំងអស់គ្នាថាតើអ្នកដឹងអ្វីខ្លះដែលជាអត្តសញ្ញាណរបស់ជាតិ? អ្នកប្រាកដជានិយាយថា គឺប្រាសាទអង្គរវត្ត ព្រះវិហារ ភ្លេងជាតិ និងកេរដំណែលពីដូនតាមួយចំនួនទៀត។ ប៉ុន្តែបើសួរបញ្ជាក់ពីសត្វ និងរុក្ខជាតិ ដែលតំណាងឲ្យអត្តសញ្ញាណខ្មែរវិញ យុវជននិងពលរដ្ឋមួយចំនួនប្រាកដជាមិនច្បាស់ឡើយ។ ការយល់ដឹងពីវត្ថុតំណាងឲ្យជាតិខ្មែរពិតជាសំខាន់ណាស់សម្រាប់ពលរដ្ឋខ្មែរម្នាក់ៗ។

ខាងក្រោមនេះជា សត្វ និងរុក្ខជាតិជានិមិត្តរូប តំណាងឲ្យប្រទេសកម្ពុជាយើង៖

ទី១. រុក្ខជាតិ៖ ដើមត្នោត ឬភាសាបរទេសហៅថា (Borassu flabellier)

ទី២. ចតុប្បាទសត្វ៖ គោព្រៃ ឬភាសាបរទេសហៅថា (Bos sauveli)

ទី៣. ឧរង្គសត្វ៖ អណ្ដើកសរសៃ ឬ អណ្ដើកហ្លួង ឬភាសាបរទេសហៅថា (Batagur baska)

ទី៤. បក្សីសត្វ៖ ត្រយង ឬភាសាបរទេសហៅថា (Pseudibis gigantean)

ទី៥. មច្ឆាជាតិ៖ ត្រីគល់រាំង ឬភាសាបរទេសហៅថា (Catlocarpio Siamensis)

ទី៦. បុប្ផាជាតិ៖ ផ្ការំដួល ឬភាសាបរទេសហៅថា (Mitrella mesnyi)

ទី៧. ផលជាតិ៖ ចេកពងមាន់ ឬភាសាបរទេសហៅថា (Musa aromatica)

អត្ថបទកែសម្រួលនិងដកស្រង់ដោយ ៖ ស៊ូ អីន

មតិយោបល់