• 2021-09-02 10:52:21
  • ព័ត៌មាន

អ្នកណាមិនស្គាល់ហាង Baby Outlet ឥលូវបានជួបស្ថាបនិកផ្ទាល់ហើយមកចែកគន្លឹះរកស៊ី ក្នុងកម្មវិធី Starting Up

  • 2021-09-02 10:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីឈ្មោះហាង Baby Outlet អ្នកណាក៏ស្គាល់ដែរ ជាហាងលក់សម្ភារកុមារដ៏ល្បីប្រចាំប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញមានការគាំទ្រជាខ្លាំង ។ ត្រឹមជាហាងលក់សម្ភារកុមារសោះ ប៉ុន្តែហេតុអ្វីទើបមានឈ្មោះល្បី និងឈរជើងយ៉ាងរឹងមាំក្នុងទីផ្សារបែបនេះ ? ប្រាកដណាស់ភាពជោគជ័យមិនអាចកើតឡើងដោយឯកឯងបានទេ គឺត្រូវមានបុគ្គលដែលមានសមត្ថភាពម្នាក់នៅពីក្រោយ ។ តើនរណានៅពីក្រោយភាពជោគជ័យនៃហាងលក់សម្ភារកុមារនេះ ?

លោក កែវ ឡង់ឌី សហស្ថាបនិក និងអគ្គនាយកអភិវឌ្ឍធុរកិច្ច ហាងឯកទេសទំនិញ កុមារ Baby Outlet និង អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ស្រមោច ទ្រេឌីង សឹលូសិន គឺជាបុរសម្នាក់ដែលចាត់ទុកជាសហគ្រិនដ៏ជោគជ័យវ័យក្មេងមួយរូបនៅកម្ពុជា ។ លោកនឹងអញ្ជើញជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Starting Up សប្ដាហ៍ថ្មីនេះ ។ ប្រិយមិត្តប្រាកដជាចង់ដឹងថា តើមានដំណើរដើមទងដូចម្ដេច ទើបសហគ្រិនរូបនេះ ឈានដល់ការបង្កើតហាងលក់សម្ភារកុមារនេះឡើង ? តើលោកអាចចាប់យកចំណែកទីផ្សារដ៏ធំសម្បើមមួយនេះ តាមរយៈគន្លឹះអ្វីខ្លះ? តើលោកមានវិធីសាស្ត្របែបណា ទើបអាចឈរជើងរឹងមាំ និងទទួលបានទំនុកចិត្តពីអតិថិជន? ទាំងនេះនឹងមានបកស្រាយលម្អិត នៅក្នុងកម្មវិធី Starting Up ។

ដូច្នេះសូមប្រិយមិត្តរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងលោក កែវ ឡង់ឌី នៅថ្ងៃសៅរ៍ទី ៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី