• 2021-09-08 03:13:24
  • ព័ត៌មាន

ដំបូងគ្រាន់ជាដៃគូជិះម៉ូតូផ្សងព្រេងដ៏ល្អ ជិះអស់ជាងកន្លះលានគីឡូម៉ែត្រ បាក់ចិត្តស្នេហ៍នាងសុំរៀបការ

  • 2021-09-08 03:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាយពេលរាប់ឆ្នាំ ជិះម៉ូតូផ្សងព្រេងជាមួយគ្នា ដំបូងគ្រាន់តែជាដៃគូជិះម៉ូតូដ៏ល្អ ដែលអាចជិះទៅគ្រប់កន្លែង ឆ្លងកាត់ឧបសគ្គជាច្រើន រហូតដល់ថ្ងៃដែលអ្នកទាំងពីរអាចដើរផ្លូវជីវិតរួមគ្នា។ បុរសដែលចូលចិត្តជិះម៉ូតូផ្សងព្រេងម្នាក់ ប្រមូលភាពក្លាហានទាំងអស់ ពីក្នុងខ្លួន លុតជង្គង់ សុំដៃគូជិះម៉ូតូផ្សងព្រេងជាមួយគ្នារាប់ឆ្នាំ ដើរផ្លូវជីវិតរួមគ្នា។

នេះជាដៃគូរស័ក្ដិសមពិតមែន ប្រើពេលរជាង២ឆ្នាំកន្លះ ធ្វើរឿងតែមួយជាមួយគ្នា រហូតខាងប្រុសសម្រេចចិត្តសុំខាងស្រីជាដៃគូរជីវិត ដើម្បីដើរផ្លូវរួមគ្នា ហើយអ្វីដែលកាន់តែរំភើបនោះគឺ ខាងស្រីបានផ្តល់ចម្លើយយ៉ាងពេញចិត្ត គឺ Yes ដែលធ្វើឲ្យខាងប្រុសរំភើបយ៉ាងខ្លាំង និងមានអារម្មណ៍ថា ខ្លួនគឺជាបុរសដែលមានសំណាងជាទីបំផុតនៅក្នុងពិភពលោកនេះ។

តាមរយៈរូបភាពជាច្រើនសន្លឹក ដែលបង្ហោះ ដោយផេកហ្វេសប៊ុក Frost Zk Cambodia MotoVlog ពីដៃគូដ៏ស័ក្ដិសម អមជាមួយ អត្ដន័យដែលបង្ហោះថា ៖ «ជិះម៉ូតូផ្សងព្រេងអស់ជាងកន្លះលានគីឡូម៉ែត្រហើយ ទីបំផុតខ្ញុំក៏បានជួបគាត់។ ចង់ផ្សងព្រេងៗ ចង់ចូលព្រៃៗ ចង់ឆ្លងប្រទេសៗ ចង់ម៉ូតូត្រៃៗ ចង់ម៉ូតូហោះៗ ចង់ប្រណាំងៗ ចង់ហ្វឹកហាត់ៗ អស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះគាត់គឺជាដៃគូដ៏ល្អរបស់ខ្ញុំ ហើយឥឡូវនេះខ្ញុំក៏បានសុំគាត់ធ្វើជាដៃគូជីវិត ហើយគាត់ក៏បានឆ្លើយថា ព្រម! គាត់បានធ្វើអោយខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាមនុស្សដែលមានសំណាងបំផុតនៅក្នុងពិភពលោក»។

ថាមើលហ៍ អ្នកណាខ្លះ ចង់បានជីវិតដូចជាពួកគាត់ មានចំណង់ចិត្តដូចគ្នា ធ្វើរឿងដែលខ្លួនចូលចិត្ត រហូតស្រលាញ់គ្នា និងចាប់ដៃគ្នា ដើររួមផ្លូវជីវិតជាមួយគ្នាថែមទៀត ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់