• 2021-09-14 03:11:41
  • ព័ត៌មាន

ទៅលេងគីរីរម្យរាល់ដងទៅថតតែដើមស្រល់ អត់ដឹងមានទីអារាមមួយ ស្កឹមស្កៃ ត្រដឹមត្រដែតក្រៃលែង

  • 2021-09-14 03:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តព្រះពោធិសត្វគីរីរម្យ (ហៅវត្តគីរីរម្យថ្មី) នៃឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ក្រោយឃើញទិដ្ឋភាពនៃរចនាបទសង់តាមបែបខ្មែរបុរាណ មានក្បាច់រចនាល្អវិចិត្រឡោមព័ទ្ធជុំវិញបរិវេណ លើដំបូល និងផ្នែកច្រើនទៀតនៃព្រះវិហារបង្កើតបានជាផ្ទាំងទស្សនីយភាពមួយដ៏កម្របានឃើញ។

រចនាបទនៃប្រាង្គព្រះវិហារ រំលេចពណ៌មាសក្រហមច្រាលលើកំពូលភ្នំ បញ្ចេញនូវពន្លឺយ៉ាងស្រស់ស្អាតមានភាពឥតខ្ចោះ គួរជាទីជ្រះថ្លាក្នុងចិត្តផងដែរ។ ទៀតសោត ទីកន្លែងមានម្លប់ ត្រជាក់ ស្រស់ស្រាយស្ងប់អារម្មណ៍ សមជាទីកន្លែងរៀនសូត្រព្រះធម៌ ជាទីពឹងរបស់សត្វលោកផងទាំងឡាយ ជាទីជ្រះថ្លានៃទេសចរផ្លូវចិត្ត។

ក្បូរក្បាច់រចនានៃអារាមមួយនេះ ស័ក្ដិសមជាទីឋានដ៏ល្អវិសុទ្ធសម្រាប់ពុទ្ធសាសនិកជនគ្រប់រូបសំណាក់អាស្រ័យគ្រប់ៗគ្នា។ ទីធ្លារបរិវេណ និងទិដ្ឋភាពជារួមនៃអារាមនេះ គឺមានភាពស្រស់ស្អាត ស្ងប់ស្ងាត់ មានការយកចិត្តទុកដាក់មើលថែរក្សាអនាម័យបានយ៉ាងល្អ ពោរពេញដោយភាពស្រស់បំព្រង៕

ប្រភពរូបភាព៖ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

អត្ថបទដោយ ៖ Su In

មតិយោបល់