• 2021-09-15 03:39:05
  • ព័ត៌មាន

ស្រួលហើយ! តេទៅលេខនេះភ្លាម បើមន្ត្រីតាមប៉ុស្តិ៍-ខណ្ឌ បម្រើសេវាធ្វើឯកសារយឺតយ៉ាវ មិនទទួលពាក្យបណ្ដឹង ប្រើសម្ដីមិនសមរម្យ

  • 2021-09-15 03:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បើនៅមានមន្ត្រីតាមបណ្តាការិយាល័យជំនាញខណ្ឌ និងប៉ុស្តិ៍ណា បម្រើប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋមិនបានល្អ ដូចជាមិនទទួលពាក្យបណ្តឹង ប្រើប្រាស់សម្តីនិងកាយវិការមិនសមរម្យ ទទួលឯកសារពីប្រជាពលរដ្ឋទុកយូរជ្រុលមិនធ្វើជូនប្រជាពលរដ្ឋ សូមជួយរាយការណ៍មកកាន់ទំព័រហ្វេសបុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬក៏ទំនាក់ទំនងមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ០៦៩ ៥១៦ ៩៩៩ » ។ នេះជាប្រសាសន៍លើកឡើងរបស់ ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឯកឧត្តមថ្លែងយ៉ាងដូច្នេះបន្ទាប់ពីមានពលរដ្ឋជាច្រើនលើកឡើងអំពីផលលំបាកក្នុងការធ្វើលិខិតស្នាមដូចជា សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅជាដើម មានភាពយឺតយ៉ាវខ្លាំង។ ជាការឆ្លើយតបឯកឧត្តមបានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលយករាល់ខំមិនរបស់ប្រជាពលរដ្ឋ ។

ទន្ទឹមនេះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះ មន្ត្រីតាមបណ្តាការិយាល័យជំនាញ អធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញសង្កេតឃើញថា អនុវត្តបានយ៉ាងល្អតាមការណែនាំរបស់ឯកឧត្តម ក្នុងការប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានប្រើប្រាស់សម្តី និងកាយវិការឲ្យបានសមរម្យ ជាពិសេសផ្តល់សេវាសាធារណ:ឲ្យបានលឿន និងឆាប់រហ័សក្នុងការធ្វើសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋមានលក្ខណ:ល្អប្រសើរ ទាន់ពេលវេលា ទទួលបានការសាទរ និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ផងដែរ៕

អត្ថបទ៖ Kev Pumsen

មតិយោបល់
អត្ថបទថ្មី