• 2021-09-16 10:09:03
  • ព័ត៌មាន

ថ្ងៃនេះឆ្នាំមុន លោក ឃឹម ហ្វីណង់ ខំទៅរៀនវេចអន្សមជាមួយលោកយាយៗ ដើម្បីគោលបំណង១ក្នុងឆ្នាំនេះ តែត្រូវអាក់ខាន

  • 2021-09-16 10:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ថ្ងៃនេះឆ្នាំមុន កំពុងតែរៀនវេចអន្សមជាមួយដូនចាស់ៗនៅក្នុងភូមិត្បែង ហើយគ្រោងថានឹងនាំយកបទពិសោធបែបនេះមកច្នៃជាផលិតផលទេសចរណ៍ក្នុងឆ្នាំនេះ ដោយជំរុញឱ្យអ្នកភូមិនាំគ្នាធ្វើនំអន្សម វេចឱ្យអ្នកទេសចរបានមើលទស្សនាផង លក់ផង នៅតាមដងផ្លូវមកប្រាសាទបន្ទាយស្រីនារដូវបុណ្យភ្ជុំ បានទាំងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងបានទាំងបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍ផងដែរ តែស្ថានភាពកូវីដហាក់ដូចជាមិអំណោយផលសោះ… មើលទៅ មានតែចាំឆ្នាំក្រោយៗទៀតហើយទើបអាចធ្វើទៅបាន»។ នេះជាការលើកឡើងរបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានសរសេរបង្ហោះក្នុងផេករបស់ខ្លួន នាថ្ងៃទី១៦ កញ្ញា ២០២១នេះ។

លោកអភិបាលវ័យក្មេងពោរពេញដោយសមត្ថភាពរូបនេះ បានលើកឡើងថា ម្ហូបអាហារតាមតំបន់និងតាមរដូវកាល តែងផ្តល់កាលានុវត្តភាពធំសម្រាប់បង្កើតភាពទាក់ទាញខាងផ្នែកទេសចរណ៍វប្បធម៌។ ដាល់អំបុក ធ្វើនំបញ្ចុក ដុតក្រឡាន ឬវេចអន្សមជាដើម សុទ្ធសឹងតែជាទំនៀមទម្លាប់ដែលមាននៅតាមទីជនបទ ហើយដែលអ្នកទីក្រុងនិងភ្ញៀវទេសចរទូទៅឱ្យតម្លៃ តែកម្រនឹងបានឃើញដោយផ្ទាល់ណាស់ ពិតជាបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍បានមួយកម្រិតផងដែរ ។

សូមរំលឹកថា លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានចូលរួមវេចនំអន្សមជាមួយអ្នកភូមិ នាឳកាសពិធីបុណ្យភ្ជុំបិណ្យ កាលពីឆ្នាំ២០២០កន្លងទៅ។ ដោយឡែកក្នុងឆ្នាំនេះ លោកអភិបាលបានលើកឡើងថា ដោយសារស្ថានភាពកូវីដ១៩ នៅក្នុងខេត្តសៀមរាបបានបន្តកើតមានជាបន្តបន្ទាប់ ដូច្នេះការគ្រោងនឹងរៀបចំពិធីទាំងនេះ ហាក់ដូចជាមិអំណោយផលសោះ ។ លោកថា «មើលទៅ មានតែចាំឆ្នាំក្រោយៗទៀតហើយទើបអាចធ្វើទៅបាន»៕

ប្រភព៖ អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់

អត្ថបទដោយ​ ៖ ស៊ូ​ អីន

មតិយោបល់