• 2021-09-16 10:01:28
  • ព័ត៌មាន

ត្រៀមស្ដាប់បទពិសោធល្អៗ ពីលោក ងួន វេងឆាយ ពីអ្នករត់តុម្នាក់ ក្លាយជាម្ចាស់ភោជនីយដ្ឋានដ៏ល្បី ជាប់ជា Asia's 50 Best Restaurants

  • 2021-09-16 10:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីជជែកពិភាក្សាពីមុខជំនួញគ្រប់វិស័យ Starting Up សប្ដាហ៍ថ្មីនេះ កាន់តែជក់ចិត្តដិតអារម្មណ៍ជាមួយបទពិសោធថ្មីៗ ល្អៗ ពិភ្ញៀវកិត្តិយសម្នាក់ពោរពេញដោយភាពតស៊ូ រហូតក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ គឺលោក ងួន វេងឆាយ ជាសហស្ថាបនិក និងជានាយកគ្រប់គ្រងភោជនីយដ្ឋាន Cuisine Wat Damnak ។

ប្រិយមិត្តដែលនិយមតាមដានពីការចែករំលែកបទសោធពីអ្នកជំនួញល្បីៗនៅស្រុកខ្មែរ ប្រាកដជាធ្លាប់បានដឹងរួចមកហើយពីភាពជោគជ័យរបស់សហគ្រិនរូបនេះ ដែលបានតស៊ូពីអ្នករត់តុម្នាក់កាលពី ២០ឆ្នាំមុន ហើយពេលនេះក្លាយជាម្ចាស់ភោជីយដ្ឋានដ៏ល្បីលំដាប់អន្តរជាតិ ។ ភោជនីយដ្ឋាន Cuisine Wat Damnak បានជាប់ជា Asia's 50 Best Restaurants ២ឆ្នាំជាប់គ្នា ដែលកម្រមានភោជនីយដ្ឋានក្នុងស្រុកធ្វើបានណាស់ ។ ដូច្នេះហើយភាពជោគជ័យមួយនេះ ប្រាកដជាបានលាក់បង្កប់នូវគំនិតរកស៊ីដ៏ល្អ និងយុទ្ធសាស្ត្រល្អៗជាច្រើន ទម្រាំមានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃនេះ ។ បទពិសោធ និងទ្រឹស្ដីរកស៊ីទាំងឡាយ នឹងត្រូវបានចែករំលែក ក្នុងកម្មវិធី Starting Up ពីលោក ងួន វេងឆាយ ដែលមានលោក ជី សិលា ជាសហគ្រិនរៀមច្បងម្នាក់ ជាអ្នកសម្របសម្រួល ។

ដូច្នេះសូមប្រិយមិត្តរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងលោក ងួន វេងឆាយ នៅថ្ងៃសៅរ៍ទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី