• 2021-09-17 07:16:06
  • ព័ត៌មាន

ឡានតាក់សុី រាប់រយគ្រឿងនៅថៃ ក្លាយជាកន្លែងដាំស្លឹកខ្ទឹម ក្រោយទុកចោលមិនមានភ្ញៀវជិះ

  • 2021-09-17 07:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡានតាក់សុី ជាច្រើនគ្រឿងនៅក្នុងប្រទេសថៃ ត្រូវបានគេយកដំបូលឡាន ធ្វើជាកន្លែងដាំបន្លែ។ បញ្ហាកូវីដ ធ្វើឱ្យឡានតាក់សុី មិនតិចជាង​៣០០គ្រឿងនោះទេ ដែលត្រូវបានគេទុកចោល រហូតក្លាយជាកន្លែងដាំបន្លែ ដោយសារតែមិនមានភ្ញៀវជិះទៀត។

ទីក្រុងបាងកក ដែលធ្លាប់តែមានភ្ញៀវទេសចរកកកុញ ពេលនេះប្រែស្ងប់ស្ងាត់ ដោយសារស្ថានភាពនៃការឆ្លងកូវីដ១៩ នៅក្នុងប្រទេសថៃ។ ចំណែកឡានតាក់សុី ដែលធ្លាប់ដឹកភ្ញៀវជាហូរហែរ ត្រូវបានទុកចោល ហើយដំបូងឡានត្រូវបានប្រែក្លាយជាកន្លែងដាំបន្លែ។

ឡានតាក់សុីទាំងនោះ បានចតចោលតម្រៀបគ្នា នៅក្នុងទីក្រុងបាងកក។ ចំណែកដំបូងឡាន គេយកធ្វើជាកន្លែងដាំបន្លែ ដែលមានដូចជា ស្លឹកខ្ទឹម ម្ទេស ត្រប់ និង ម្រះព្រៅ៕

ប្រភព៖ The Nation ប្រែសម្រួល ៖ សង្ហា

មតិយោបល់