• 2021-09-17 07:02:40
  • ព័ត៌មាន

ស្ថានភាពកាន់តែរាលដាលខ្លាំងឡើង! ខេត្តសៀមរាបសម្រេចដាក់កំណត់តំបន់ទាំងនេះជា«តំបន់ក្រហម»

  • 2021-09-17 07:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពកាន់តែតឹងតែងក្នុងខេត្តសៀមរាប ដោយជំងឺកូវីដ១៩ ឆ្លងរាលដាលដាលកាន់តែខ្លាំង។ រដ្ឋបាលខេត្តសម្រេចកំណត់ជា «តំបន់ក្រហម» នៅក្នុងភូមិសាស្ត្រមួយចំនួននេះជាបន្ទាន់ រួមមាន៖ សង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន។

រដ្ឋបាលខេត្តសៀមរាបបានកំណត់ជា «តំបន់ក្រហម» រយៈពេល ១(មួយ)សប្ដាហ៍ ដោយគិតចាប់ពីវេលាម៉ោង ១៣:០០នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេច ជាថ្មី ។

សូមបងប្អូនប្រជាពលរដ្ឋដែលមានមូលដ្ឋានក្នុងខេត្តសៀមរាម បន្តប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៍វិធាន៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ អនុវត្តតាមការណែនាំ ចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន និងប្រុងប្រយ័ត្នខ្ពស់៕

ព័ត៌មានលំអិតសូមមើលក្នុងសេចក្ដីប្រកាសខាងក្រោមនេះ៖

អត្ថបទដោយ​ ៖ ស៊ូ​ អីន

មតិយោបល់