• 2021-09-17 07:48:33
  • ព័ត៌មាន

អ្នកភ្នំពេញ សូមជ្រាប! រដ្ឋបាលរាជធានី ប្រាប់ពីការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងពិន័យចំពោះអ្នកដែលមិនធ្វើតាម

  • 2021-09-17 07:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានី បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៦ កញ្ញា ២០២១ ចាប់ពីថ្ងៃនេះតទៅ ការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម ក៏ដូចជាកាកសំណល់រឹង ត្រូវគោរពតាមលកខណ្ឌដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ។

ពលរដ្ឋត្រូវញែកសំរាម សំណល់រឹង ជា២ប្រភេទ គឺសំរាមស្ងួត និងសំរាមសើម ដោយដាក់ក្នុងថង់ដាច់ដោយឡែកពីគ្នា ហើយថង់ដែលតម្រូវគឺមានពណ៌ខ្មៅ និងពណ៌ស។ មួយវិញទៀត សម្រាប់ប្រភេទបង្កគ្រោះថ្នាក់ ដូចជា អំបែង កញ្ចក់ សំណល់មុតស្រួចនានា ត្រូវវេចខ្ចប់ដាច់ដោយឡែកហើយដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ក្រុមហ៊ុននឹងប្រមូលជារៀងរាល់ថ្ងៃអាទិត្យ។ ថង់សំរាម និងសំណល់រឹង ត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ និងមិនត្រូវរហែកឡើយ។

ត្រង់ចំណុចនេះ​ ក៏សូមបញ្ជាក់ផងដែរថា ករណីទុកដាក់ខុសពីការណែនាំ ក្រុមការងារនិងផាកពិន័យ ហើយធ្វើកំណត់ហេតុអំពីកំហុសឆ្គងលើកទី១។ តែបើនៅទុកដាក់ខុសទៀត នឹងទទួលការផាកពិន័យទៅតាមច្បាប់​និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ព្រមទាំងប្តឹងទៅតុលាការតាមកំហុសជាក់ស្តែង ៕

សូមអានលំអឹតបន្ថែម ពីសេចក្តីណែនាំ ស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ

មតិយោបល់
អត្ថបទថ្មី