• 2021-09-17 07:36:54
  • ព័ត៌មាន

ចូលរៀនមិនបានប៉ុន្មាន ស្រាប់តែប្រកាសបិទថ្នាក់រៀនជាច្រើន ក្នុងសាលាទាំង៥ នេះភ្លាមៗ ចំនួន ១៤ថ្ងៃ

  • 2021-09-17 07:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់រៀនជាច្រើន ក្នុងសាលាចំនួន ៥ ត្រូវផ្អាកដំណើរការភ្លាមៗ ចំនួន ១៤ ថ្ងៃ រីឯអ្នកពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក។ នេះបើតាមលិខិតដែលចេញដោយក្រសួងអប់រំ នាថ្ងៃទី ១៧ កញ្ញា ២០២១ នេះ។

ក្រសួង សម្រេចផ្អាកដំណើរការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សា ដូចមានរាយឈ្មោះខាងក្រោម ១៤ ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ ៖

១. វិទ្យាល័យ ហ៊ុនសែន ពញាពន់ (ថ្នាក់ 9B)

២. វិទ្យាល័យបឹងប្រិយ៍ ថ្នាក់ 12AI, 9CI, 9DI)

៣. វិទ្យាល័យបឹងធំ (ថ្នាក់ 7A2)

៤. វិទ្យាល័យវត្តភ្នំ (ថ្នាក់ 9Hz, 9D2, 9B2,9B1, 9H2, 12C2, 12C1, 12B2, 12H2)

៥. វិទ្យាល័យវត្តកោះ ថ្នាក់ 7F)

ចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវ រឹតត្បិតការចញលេង និងបន្តពាក់ម៉ាស និងលាង ដៃជាប្រចាំ និងមិនអនុញ្ញាតឱ្យមានការទាក់ទង ពីសិស្សថ្នាក់១ ទៅថ្នាក់១ ទៀត។ មិនអនុញ្ញាតឱ្យមានការជួបជុំ ឬ ប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀន ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី