• 2021-09-17 07:46:37
  • ព័ត៌មាន

អតីតកាលនៃវត្តស្រះកែវមុនីវណ្ណក្នុងកំឡុងឆ្នាំ១៩២០ បន្យល់នូវព្រះវិហារ​មានលក្ខណៈប្លែកពីព្រះវិហារនានា

  • 2021-09-17 07:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តស្រះកែវមុនីវណ្ណ (ហៅវត្តលើ) មានទីតាំងស្ថិតនៅក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង វត្តនេះមានអាយុកាលយូរណាស់មកហើយ។

ក្នុងរូបថតខាងក្រោមយើងសង្កេតឃើញព្រះវិហារដែលមានលក្ខណៈប្លែកពីព្រះវិហារនានានៅក្នុងប្រទេសកម្ពុជាយើង (បច្ចុប្បន្នយើងពុំឃើញវិហារនេះទៀតទេ ជំនួសដោយវិហារពីជាន់ដែលសាងនៅសម័យក្រោយ)។ នៅមុខវិហារមានតោថ្មពីរ មានសណ្ឋានដូចតោចិន យ៉ាងសង្ហា(បច្ចុប្បន្នក៏ពុំឃើញដែរ ជំនួសដោយតោថ្មី បែបខ្មែរ តែមិនសូវជាមានសោភ័ណភាពដូចពីមុនទេ)។

ឧបដ្ឋានសាលា សង់ផ្ទាល់ដីនៅខាងត្បូងព្រះវិហារ ត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃ ទំនងជាមានអាយុជាង១០០ឆ្នាំហើយ ( កសាងនៅឆ្នាំ១៨៩៧ បច្ចុប្បន្នមានការផ្លាស់ប្តូរខ្លះនៃផ្នែកដំបូល)។ ព្រះធាតុ បច្ចុប្បន្នមានសណ្ឋានជាចេតិយលាបពណ៌ទឹកមាស(ពីមុនពណ៌ស) បានរងការខូចខាតកំពូលនៅសម័យសង្គ្រាម តែក៏អាចរក្សាមកដល់បច្ចុប្បន្ន គ្រាន់តែការជួសជុលកំពូលមានការផ្លាស់ប្តូរទំរង់ខុសពីទម្រង់ដើម៕

ប្រភព៖ បុរាណចារ្យ

មតិយោបល់
អត្ថបទថ្មី