• 2021-09-17 10:07:19
  • ព័ត៌មាន

មិត្តហ្វូនបន្តស្វែងរកឃើញអ្នកឈ្នះប្រចាំខែពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛»

  • 2021-09-17 10:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនទៅកាន់អតិថិជនដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែសីហា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។

លោក រុន សិលា រស់នៅខេត្តបាត់ដំបងជាអតិថិជនដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ «ខ្ញុំពិតជាសប្បាយចិត្តក្រៃលែងដែលបានឈ្នះរង្វាន់ធំពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ដំបូងខ្ញុំហាក់មិនជឿតែបន្ទាប់ពីបានស្តាប់ការពន្យល់ពីក្រុមការងារ​ ពិនិត្យលេខទូរស័ព្ទរបស់ក្រុមហ៊ុន​ និងចូលទស្សនាការផ្សាយផ្ទាល់លើផេកហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុនមិត្តហ្វូនទៀត ទើបជឿជាក់ 100%​​ ហើយក៏សូមអរគុណដល់ក្រុមហ៊ុនមិត្តហ្វូន​​​​ដែលបង្កើតនូវកម្មវិធីនេះឡើងផ្តល់រង្វាន់ជូនពិតៗតែម្តង»។

អតិថិជនមានសំណាងម្នាក់ទៀតមកពីខេត្តសៀមរាប អ្នកនាង លី ណារី ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 mini ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ «សំណាងពិតជាមានប្រាកដមែន ធ្លាប់តែឈ្នះរង្វាន់ប្រចាំថ្ងៃពីកាតកោសមិត្តហ្វូន 5000៛ ប៉ុន្តែថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះរង្វាន់ធំប្រចាំខែ iPhone 12 mini ពីក្រុមហ៊ុនមិត្តហ្វូនពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ហើយខ្ញុំជឿជាក់លើក្រុមហ៊ុន 100% តែម្តង ដោយសារលេខដែលខលមកខ្ញុំគឺ 097 9 097 097 ជាលេខក្រុមហ៊ុន ហើយមានការផ្សាយផ្ទាល់លើផេកផ្លូវការហ្វេសប៊ុករបស់មិត្តហ្វូនទៀត»។ ចំណែកឯអ្នកនាង សុខ រដ្ឋា រស់នៅរាជធានីភ្នំពេញ ហើយបានឈ្នះរង្វាន់ iPad 8 ពីកម្មវិធីក៏បានបង្ហាញពីចំនាប់អារម្មណ៍រំភើបស្រដៀងគ្នាដែរ។

លោកអាដាំ តំណាងឲ្យក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ «ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រ និងបន្តប្រើប្រាស់នូវសេវាកម្មមិត្តហ្វូនទាំងអស់ សំណាងនៅតែបន្តមានសម្រាប់ អតិថិជនដែលបញ្ចូលលុយជាមួយកាតកោសមិត្តហ្វូន 5000៛។ ការបន្តកម្មវិធីនេះ បានផ្តល់នូវរង្វាន់កាន់តែច្រើនជាងមុន និងឡូយជាងមុន។ រាល់ការបញ្ចូលលុយជាមួយនឹងសន្លឹកកាត 5000៛ អតិថិជនទាំងអស់នឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗ រួមទាំងឱកាសឈ្នះរង្វាន់កាតកោស 5០០០ រៀល រហូតដល់ $5 លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro iPhone 12 mini iPad 8 និងកាតកោស 10 ដុល្លារ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃទី 01 ខែសីហា រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021»។

ដើម្បី​ដឹង​ពី​ប្រូម៉ូសិន​នេះ សូម​ទស្ស​នា​វីដេអូ​តាម​រយៈ​តំណរភ្ជាប់​ខាង​ក្រោមនេះ៖

mobile.facebook.com/watch

គួរបញ្ជាក់ឡើងវិញថា កម្មវិធី «បញ្ចូលលុយឈ្នះពីកាតកោសមិត្តហ្វូន 5,000៛» បន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ដែលអតិថិជនមិត្តហ្វូនទាំងអស់នឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និងរង្វាន់ធំប្រចាំខែយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមានរង្វាន់កាតកោស 5០០០រៀល កាតកោស $1 កាតកោស $2 កាតកោស $5 លុយក្នុងប្រព័ន្ធ និងទិន្នន័យអ៊ីនធឺណិតជាច្រើនសន្ធឹកសន្ធាប់ មិនតែប៉ុណ្ណោះពួកគេនឹងទទួលបានលេខកូដសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ធំប្រចាំខែរួមមាន៖ ទូរស័ព្ទដៃទំនើប iPhone 12 Pro 5 រង្វាន់, iPhone 12 mini 5 រង្វាន់, ទូរទស្សន៍ iPad 8 5 រង្វាន់ និងកាតកោស 10 ដុល្លារជាច្រើនរង្វាន់ទៀត។ ជាពិសេសរាល់ការបញ្ចូលទឹកប្រាក់ជាមួយសន្លឹកកាតកោស 5000៛ អតិថិជនគ្រប់រូបនឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ។

ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ឬហៅទៅលេខ 1777៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី