- 2021-09-19 10:45:00
- ព័ត៌មាន
រឿងសំខាន់ៗបំផុតដែលនារីៗគួរធ្វើនៅក្នុងរដូវភ្ជុំបិណ្ឌ
- 2021-09-19 10:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់ៗបំផុតដែលនារីៗគួរធ្វើនៅក្នុងរដូវភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំការប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌបងប្អូនកូនចៅ សាច់ញាតិផៅសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ដោយសារបរិបទនៃការរស់នៅក្នុងអំលុងពេលការរាលដាលនៃជំងឺកូវីដ ១៩ យើងទាំងអស់គ្នាក៏មិនភ្លេចការការពារខ្លួន និងវិធានការណ៍សុខភាព គឺ ៣កុំ ៣ការពារ ដើម្បីធានាថាសុខសប្បាយទាំងអស់គ្នា។
ទាំងនេះ គឺជាទម្លាប់មួយដែលគ្រួសារខ្មែរយើងនិយមធ្វើតៗគ្នា ជាយូរមកហើយ។ ខាងក្រោមនេះគឺរឿងសំខាន់ៗបំផុត ពិសេសបងប្អូននារីៗគួរធ្វើនៅក្នុងរដូវភ្ជុំបិណ្ឌ៖
១-ការជួបជុំគ្រួសារ និងវេចនំគមអន្សមរួមគ្នា
ការជួបជុំគ្រួសារ នៅស្រុកកំណើត និងការវេចអន្សមការធ្វើនំគម អន្សម ដែលជាទំនៀមទំលាប់ប្រពៃណី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងយកទៅប្រគេនព្រះសង្ឃ ពិសេសចែកញាតិសណ្តានជិតឆ្ងាយតែងមានរាល់ៗឆ្នាំ។ ការចំណាយពេលវេលារបស់ខ្លួន ដើម្បីបង្ហាញភាពស្និទ្ធស្នាល និងជាទិដ្ឋភាពមួយដែលពោរពេញដោយភាពកក់ក្តៅ និងសុភមង្គល ដែលអ្នកមានគុណគ្រប់រូបតែងតែប្រាថ្នាចង់បាន។
២-ត្រៀមកាត់សម្លៀកបំពាក់បែបប្រពៃណីខ្មែរ
សម្លៀកបំពាក់បែបប្រពៃណីខ្មែរ មានអាវប៉ាក់ហូលផាមួង សំពត់បត់កន្សែងពានាសម្រាប់ស្លៀកទៅទីវត្តអារាម ការរៀបចំខ្លួនទៅតាមពិធីនីមួយៗបានត្រឹមត្រូវ និងសមសួន គឺជាគោរព និងដឹងគុណ ក៏ដូចជាបង្ហាញពីភាពថ្លៃថ្នូរ និងភាពប៉ិនប្រសប់របស់បុគ្គលម្នាក់ៗ ពិសេសសុភាពនារីតែម្តង។ យ៉ាងណាមិញ ខ្មែរ ជាជាតិសាសន៍ដែលប្រកាន់ខ្ជាប់នូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ទាំងការស្លៀកពាក់ ជាពិសេសក្នុងកម្មវិធីបុណ្យទានផ្សេងៗមិនថាតែភ្ជំបិណ្ឌនោះទេ។
៣.ធ្វើម្ហូបអាហារត្រៀមជូនព្រះរស់ពិសា និងសម្រាប់យកទៅប្រគេនព្រះសង្ឃ
ក្រៅពីការយកចង្ហាន់ទៅប្រគេនលោក កូនៗ និងក្រុមគ្រួសារទាំងមូល អាចចំណាយពេលវេលាជាមួយគ្នា។ ការធ្វើម្ហូបអាហារត្រៀមជូនព្រះរស់ពិសា និងសម្រាប់យកទៅប្រគេនព្រះសង្ឃគង់នៅវត្ត។
ក្រៅពីនេះការចូលរួមធ្វើបុណ្យឧទ្ទិសកុសលជាមួយគ្នា ជូនដល់ដូនតាដែលបានចែកឋាន ទៅហើយ តាមរយៈការ បោះបាយបិណ្ឌ រាប់បាត ពូនភ្នំខ្សាច់ ឬស្រង់ព្រះជាដើម ដើម្បីឲ្យចិត្តកាន់តែស្រស់ថ្លា ជាពិសេសនោះគឺ ដើម្បីបង្កើតពេលវេលាដ៏មានន័យ ជាមួយមនុស្សជាទីស្រឡាញ់នេះតែម្តង៕