• 2021-09-20 02:04:28
  • ព័ត៌មាន

ដឹងរឿងពិតហើយ! មន្ត្រីនគរបាលម្នាក់ លោតផ្លោតលើដំបូលឡានម្សិលមិញ មិនមែនឃាត់រថយន្តទេ ព្រោះមូលហេតុនេះ

  • 2021-09-20 02:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីបកស្រាយបំភ្លឺទាក់ទងទៅនឹងករណីបុរសម្នាក់បើកបរ បុកមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ជាប់នៅលើដំបូលរថយន្តម៉ាកPrius នោះនោះមិនមែនជាការចេញឃាត់ ឬក៏អនុវត្តច្បាប់ចរាចរណ៍នោះទេ គឺជាសកម្មភាពដែលមន្ត្រីរូបនោះកំពុងតែជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវ។ មូលហេតុបញ្ហាសុខភាពអ្នកបើកបររថយន្ត Prius មានស្ថានភាពមិនស្រួលខ្លួន ស្រវាំងភ្នែក ងងឹតមុខ នៅតែបន្តដំណើរយឺតៗទៅមុខដោយមិនបានឃើញសមត្ថកិច្ចឈរសម្រួលចរាចរណ៍នៅតាមដងផ្លូវឡើយ។

ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ ក៏បានចុះទៅត្រួតពិនិត្យ និងនាំខ្លួនអ្នកបើកបរមកពិនិត្យជាតិស្រវឹង (គ្មាន) រួមទាំងនាំយករថយន្តខាងលើមករក្សាទុកផងដែរ ។ អ្នកបើកបររូបនោះក៏បានទទួលស្គាល់នូវកំហុស ធ្វើកិច្ចសន្យា ក៏ដូចជាការសុំទោសជាសាធារណ:ចំពោះកំហុសដែលកើតមានឡើងដោយអចេតនាដោយសារបញ្ហាសុខភាពនេះផងដែរ ។

សូមជំរាបថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥ :០០នាទី មានរថយន្តមួយគ្រឿង ម៉ាកព្រូស បើកបរដោយឈ្មោះ ធ្លក សុខចំរើន ភេទប្រុស អាយុ៤១ឆ្នាំ នៅពេលមកដល់ម្តុំបឹងកក់ស្របពេលដែលសមត្ថកិច្ចកំពុងតែជួយសម្រួលការកកស្ទះនៅគោលដៅនោះ មន្ត្រីរូបនោះបានលើកដៃជាសញ្ញាបញ្ជាឱ្យរថយន្តនៅម្ខាងផ្លូវឈប់ ដោយមូលហេតុបញ្ហាសុខភាពអ្នកបើកបររថយន្ត Prius មានស្ថានភាពមិនស្រួលខ្លួន ស្រវាំងភ្នែក ងងឹតមុខ នៅតែបន្តដំណើរយឺតៗទៅមុខដោយមិនបានឃើញសមត្ថកិច្ចឈរសម្រួលចរាចរណ៍នៅតាមដងផ្លូវឡើយ។ ឃើញស្ថានភាពកំពុងប្រឈមគ្រោះថ្នាក់ដូច្នេះ មន្ត្រីចរាចរណ៍រូបនោះមិនដឹងគេចទៅខាងណា ក៏ទ្រោបខ្លួនទៅលើរថយន្តព្រូសនោះ ដើម្បីចៀសផុសពីការគ្រោះថ្នាក់ បន្ទាប់មកទៀត ក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយឃាត់ អន្តរាគមន៍ ដោយខ្លះស្រែកផង ទើបធ្វើឲ្យគាត់ស្វាងស្មារតីឡើងវិញ ហើយក៏បញ្ឈប់យានយន្ត ៕

អត្ថបទដោយ​ ៖ ស៊ូ​ អីន

មតិយោបល់