• 2021-09-20 03:04:29
  • ព័ត៌មាន

លើកស្ទួយមុខមាត់ជាតិណាស់! គ្រប់វិថីតូចធំនៅក្រុងព្រះសីហនុ តាំងបង្ហាញទង់ជាតិខ្មែរដាច់កន្ទុយភ្នែក លម្អដោយរុក្ខជាតិបៃតងខ្ចី

  • 2021-09-20 03:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើរូបភាពដែលបានឃើញ ដូចនឹងគ្នានឹងភាពជាក់ស្តែងដែរអត់? ចង់ប្រាប់ថា ស្ទើរមិនជឿនឹងភ្នែកខ្លួនឯង នៅពេលដែលបានទៅដល់ខេត្តព្រះសីហនុ ហើយបានឃើញនូវទិដ្ឋភាព និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃខេត្តដែលមានសមុទ្រ និងឆ្នេរយ៉ាងស្រស់ស្អាត តែឥលូវក៏លេចចេញរូបរាងមហាវិថីយ៉ាងស្រស់ស្អាតជាច្រើនកន្លែង អមជាមួយទង់ជាតិកម្ពុជា តម្របជាជួរ លម្អសងខាងផ្លូវ។

មហាវិថីខ្វែងខ្វាត់ ដូចអន្ទង់ ដែលបានសាងសង់ឡើងជាបន្តបន្ទាប់ និងកំពុងទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពីសម្រស់យ៉ាងស្រស់ស្អាត នៃផ្លូវចាក់កៅស៊ូរលោងស្រិល ដែលមានស្ទើគ្រប់កន្លែង ក្នុងខេត្តទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ​ ក៏មាននូវការរៀបចង់ដងទង់ជាតិ តម្រៀបយ៉ាងមានរបៀប ឈរជាជួរ តាមបណ្តោយផ្លូវ ដូចជាសិស្សសាលាឈរគោរពទង់ជាតិ។ ខេត្តព្រះសីហនុ ត្រូវបានរីកមុខមាត់យ៉ាងល្អ​ ក្រោមការយកចិត្តទុកដាក់ពីអភិបាលខេត្ត លោកគួច ចម្រើន ហើយនេះគឺជាផ្លែផ្កា ដែលកើតពីការខិតខំប្រឹងប្រែង របស់ប្រជាជន​ ក៏ដូចជាថ្នាក់ដឹកនាំ។

ភាពស្រស់ស្អាត និងសម្រស់នៃមហាវិធីធំៗ ដែលកំពុងទទួលបានការចាប់អារម្មណ៍មួយនេះ ត្រូវការការយកចិត្តទុកដាក់ មើលថែទាំពី សំណាក់ពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំ ដើម្បីរក្សាភាពយូរអង្វែង និងមិនងាយបាត់បង់ ៕

ខាងក្រោមជាបណ្តុំរូបភាពមហាវិថីដ៏ស្រស់ស្អាត អមជាមួយទង់ជាតិកម្ពុជា ដែលចងដាក់សងខាងផ្លូវ៖

ប្រភពរូបភាព ៖ សោម ភ័ក្រត្រា

អត្ថបទ ៖ មេខាឡា

មតិយោបល់