• 2021-09-20 05:42:25
  • ព័ត៌មាន

ប្រកាសបន្ទាន់! សូមបងប្អូនស្រុកមង្គលបូរី ត្រៀមស្បៀងបម្រុងទុក ត្រៀមមធ្យោបាយជម្លៀសខ្លួន ព្រោះទឹកកំពុងហក់ឡើងខ្លាំង

  • 2021-09-20 05:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលស្រុកមង្គលបូរី បានចេញសេចក្ដីប្រកាសជូនដំណឹង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះនិងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្ដោយដងស្ទឹង នៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើឱ្យកម្រិតទឹកស្ទឹងមង្គលបូរី មានការ ហក់ឡើងខ្លាំង នឹងអាចបង្កជាផលប៉ះពាល់ដល់ អាយុ ជីវិតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។

អាជ្ញាធរបានឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកមង្គលបូរី ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងអនុវត្តវិធានការដូចខាងក្រោមៈ

  • ត្រៀមស្បៀង និងថ្នាំសង្កូវ សម្រាប់ទុកបម្រុង

  • រៀបចំទុកដាក់ឯកសារសំខាន់ៗឱ្យបានគង់វង្ស រួមមានៈ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រ អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ ប័ណ្ណកម្មសិទ្ធិ និងឯកសារសំខាន់ៗទៀត

  • ត្រៀមមធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ទុកជម្លៀស នៅពេលទឹកជំនន់មកដល់

  • កុំឱ្យក្មេងៗចុះលេងទឹកតែម្នាក់ឯង ដោយមិនមានមនុស្សធំនៅក្បែរ

  • នៅពេលមានទឹកជំនន់កើតឡើង ត្រូវបិទប្រព័ន្ធអគ្គិសនី និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ និងយកចិត្តទុកដាក់ ខ្ពស់ ចំពោះគ្រោះមហន្តរាយទឹកជំនន់ដែលនឹងកើតមាននាពេលដ៏ខ្លីខាងមុខនេះ ៕

អត្ថបទសម្រួលដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី