• 2021-09-20 07:43:30
  • ព័ត៌មាន

តិចច្រឡំតវ៉ាអីទៅ! ឱ្យតែប្រើទូរសព្ទពេលបើកបរ មិនថាឡានម៉ូតូទេត្រូវតែផាកហើយ នេះជាចំនួនទឹកប្រាក់ត្រូវបង់

  • 2021-09-20 07:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់អ្នកបើកបរទាំងអស់ ដែលធ្វើដំណើរនៅតាមដងផ្លូវ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសគឺការផាកពិន័យពីមន្ត្រីប៉ូលីសតែម្តង។ តួយ៉ាង ចំពោះករណីដែលអ្នកបើកបរ ប្រើប្រាស់ទូរសព្ទ ក្នុងអំឡុងពេលនៃការបញ្ជាយានយន្ត នៅលើដងផ្លូវ ដោយមិនមានឧបករណ៍ភ្ជាប់ទំនាក់ទំនង។

ការប្រើប្រាស់ទូរសព្ទ ឬឧបករណ៍ទំនាក់ទំនង ដោយគ្មានឧបករណ៍តភ្ជាប់ ក្នុងពេលបើកបរនឹងត្រូវផាកពិន័យ ក្នុងចំនួនទឹកប្រាក់ ទៅតាមទំហំនៃមធ្យោបាយធ្វើដំណើរ។ ជាក់ស្តែង ការផាកពិន័យជាទឹកប្រាក់នេះ ត្រូវបានចែងនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានដូចខាងក្រោម​ ៖

  • ១. សម្រាប់ ម៉ូតូ (កង់២, កង់៣, កង់៤) ត្រូវពិន័យជាប្រាក់ ៨ម៉ឺនរៀល (៨០ ០០០ រៀល)

  • ២.សម្រាប់ រថយន្ត ធុនស្រាល ត្រូវពិន័យជាប្រាក់ ១២ ម៉ឺនរៀល (១២០ ០០០ រៀល)

  • ៣.សម្រាប់ រថយន្តធុនធ្ងន់ ត្រូវពិន័យជាប្រាក់ ២២ ម៉ឺន ៥ពាន់រៀល (២២៥ ០០០ រៀល)

ទាំងនេះ ជាចំនួនទឹកប្រាក់ដែលបានចែងនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សូមពលរដ្ឋទាំងអស់ចូលរួមអនុវត្ត ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា និងសូមឱ្យប៉ូលិសចរាចរ ប្រកាន់ខ្ជាប់នូវគោលការណ៍ដែលបានចែង ក្នុងភាពត្រឹមត្រូវ ដូចគ្នា ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់