• 2021-09-20 08:28:39
  • ព័ត៌មាន

វៀតណាម នឹងប្រើប្រាស់វ៉ាក់សាំងមួយប្រភេទមានប្រសិទ្ធភាពជាង ៩២% ផលិតដោយប្រទេសគុយបា

  • 2021-09-20 08:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វៀតណាម បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនប្រទេស គុយបា។ វ៉ាក់សាំងនោះ មានឈ្មោះថា អាប់ដាឡា (Abdala)។ នេះបើតាមការប្រកាសឱ្យដឹងពីរដ្ឋាភិបាលរៀតណាម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

បើតាមការអះអាងរបស់ប្រទេសគុយបា វ៉ាក់សាំង អាប់ដាឡា មានប្រសិទ្ធភាព ៩២,២៨% ប្រឆាំងនឹងវីរុសកូវីដ នៅពេលចាក់បាន ៣ដូស។ វ៉ាក់សាំងរបស់ប្រទេសគុយបាមួយនេះ ក្លាយជាវ៉ាក់សាំងការពារកូវីដ ទី៨ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់នៅក្នុងប្រទេសវៀតណាម។

គួរឱ្យដឹងថា វ៉ាក់សាំង អាប់ដាឡា មិនទាន់ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់នៅឡើយទេ។ គិតមកទល់ពេននេះ ប្រជាជនវៀតណាម ៦,៣% បានចាក់វ៉ាក់សាំងគ្រប់២ដូស ក្នុងចំណោមប្រជាជនសរុប ៩៨លាននាក់៕

ប្រភព៖ CNN ប្រែសម្រួល ៖ សង្ហា

មតិយោបល់