- 2021-09-28 03:06:23
- ព័ត៌មាន
តាមទំនៀមពីបុរាណ ពិធីបោះបាយបិណ្ឌមានក្បួនត្រឹមត្រូវ មិនមែនចេះតែបោះឡើយ បើធ្វើខុសប្រេតមិនទទួលឡើយ
- 2021-09-28 03:06:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមទំនៀមពីបុរាណ ពិធីបោះបាយបិណ្ឌមានក្បួនត្រឹមត្រូវ មិនមែនចេះតែបោះឡើយ បើធ្វើខុសប្រេតមិនទទួលឡើយ
ចន្លោះមិនឃើញ
នៅវេលាទៀបភ្លឺ ក្នុងថ្ងៃកាន់បិណ្ឌ ក្មេងចាស់ ប្រុសស្រី តែងទៅបោះបាយបិណ្ឌ នៅឯវត្ត ដោយគេមានជំនឿថា ធ្វើបែបនេះពពួកប្រេតនឹងទទួលបាននំចំណី បាយទឹកដោយផ្ទាល់។
នៅវេលាទៀបភ្លឺក្នុងពេលបោះបាយបិណ្ឌនោះដែរ ព្រះសង្ឃតែងសូត្រធម៌ ជាមួយនឹងពុទ្ធបរិស័ទទាំងអស់កាន់ចានបាយបិណ្ឌរៀងៗខ្លួន ដើរតម្រង់ទៅព្រះវិហារ ដើម្បីធ្វើពិធីបោះបាយបិណ្ឌ។
តាមលោកតាអាចារ្យ ចក់ ឡាង ប្រចាំវត្តអារាមមួយនៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រាប់ថា កូនខ្មែរមួយចំនួន មិនបានយល់ច្បាស់ពីទំនៀមទម្លាប់បោះបាយបិណ្ឌបានច្បាស់ឡើយ ជួនកាលក៏ធ្វើត្រូវទៅ រីឯខ្លះទៀតចេះតែបោះៗឲ្យតែអស់បាយពីចាន។
តាមទំនៀមទម្លាប់ខ្មែរ ចក់ ឡាង ប្រាប់ថា ពេលដើរជុំវិញព្រះវិហារនោះ គេត្រូវដុតធូប៥សរសៃដាក់នៅលើចានបាយបិណ្ឌ។ ដើរបាន១ជុំ អាចារ្យប្រកាសថា «អនុមោទនាលោកអើយ!» ហើយទាំងអស់គ្នាដែលជាអ្នកបោះបាយបិណ្ឌស្រែកបន្ទរថា «សាធុ!» រួចគេចាប់បាយ១ដុំដាក់លើដី(បច្ចុប្បន្ននៅតាមវត្តមានដាក់កញ្ឆេរឲ្យដាក់បាយបិណ្ឌ) ឬបោះទៅទីឆ្ងាយ ហើយត្រូវដោតធូប១សរសៃ និងផ្កាផ្សេងៗ១ទងនៅលើដីដែរ។ គេត្រូវធ្វើដូចនេះគម្រប់៣ដង ឬ៣ជុំ។
លោកតាអាចារ្យរូបនេះប្រាប់ទៀតថា បាយបិណ្ឌ និងធូបដែលនៅសល់ គេនាំយកទៅតាមអាចារ្យ ដែលអញ្ជើញចេញទៅក្រៅវត្ត ទៅកាន់ទីដែលនៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើធំៗ ហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះ ទៅលើដីដើម្បីឲ្យខ្មោច ដែលគ្មានបងប្អូនធ្វើបុណ្យបញ្ជូនឲ្យ។ តាមទំនៀមពីបុរាណ អាចារ្យហាមមិនឲ្យលាងចាន និងលាងដៃនៅទីនោះឡើយ។
បន្ទាប់មក អាចារ្យធ្វើពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឲ្យប្រេតទាំងនោះ ដែលមកចាំទទួលដែរ តែគ្មានញាតិសន្ដានឧទ្ទិសឲ្យ៕