• 2021-09-25 02:06:26
  • ព័ត៌មាន

ព្រះវិហារបុរាណវត្តចំប៉ានៅច្បារអំពៅអតីតឃ្លាំងស្រូវសម័យខ្មៅងងឹត

  • 2021-09-25 02:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះវិហារបុរាណមួយទៀតហើយស្ថិតនៅខណ្ឌច្បារអំពៅដែលមានអាយុរហូតដល់១៥០ឆ្នាំ តែនៅស្អាតដូចថ្មី។ ព្រះវិហារនេះស្ថិតនៅក្នុងវត្តចំប៉ា ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ព្រះតេជេគុណ អៀម សុីអាត ព្រះជន្ម ៦៨វស្សាព្រះចៅអធិការវត្តចំប៉ាបញ្ជាក់ថា «ព្រះវិហារនេះជាព្រះវិហារបុរាណ​ ស្ថានភាពបច្ចុប្បន្នផ្នែកខាងក្រៅនៅស្អាត ខាងក្នុងក៏នៅសមរមដែរ តែដំបូលមានការបាក់ពុកផុយខ្លះ។ នៅសម័យ ប៉ុល ពត​ គេយកធ្វើឃ្លាំងដាក់ស្រូវ ហើយរូបព្រះអង្គពីដើមត្រូវពួកវាវាយបម្ទេចចោរអស់ហើយ នៅសល់តែគំនូរខ្លះៗតែប៉ុណ្ណេះ»។

បើតាមលោក សី លីហ៊ាង អ្នកស្រាវជ្រាវ និងជាប្រធានក្រុមទាយាទអង្គរបញ្ជាក់ថា រចនាបថស្ថាបត្យកម្ម ព្រះវិហារបុរាណ វត្តចំប៉ា គឺជាស្ថាបត្យកម្មព្រះវិហារដែលត្រូវបានសាងឡើងប្រហែលអំឡុងចុងស. វ. ទី ១៩ សាងឡើងជាព្រះវិហារជហ្វាបួន ដំបូលរម៉ាំងផ្អើល មានហោជាងឈើទាំងសង្ខាង រំលេចនូវរូប ជើងពានតម្កល់ក្រាំងគម្ពីរដែលអមប្រកបដោយឆត្ររួត ៥ជាន់ នៅក្នុងចង្វាយក្បាច់ភ្ញីទេស។ អំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ ទើបគេសាងបន្ថែមនូវស្លាបជញ្ជាំងបេតុង តែងស៊ុមបង្អួច ស៊ុមទ្វារ ជាគ្រឿងលម្អបន្ថែម។

ខាងក្រោមនេះជាទិដ្ធភាពព្រះវិហារវត្តចំប៉ាដែលថតបាននាពេលថ្មីនេះ

ដោយ៖ យ៉ន សូវៀត

មតិយោបល់