• 2021-09-23 04:55:17
  • ព័ត៌មាន

គូស្នេហ៍ថៃមួយគូ នាំគ្នា​​ថតវីដេអូក្តៅសាច់ បង្ហោះនៅលើវេបសាយ OnlyFans ត្រូវប៉ូលិសចាប់ខ្លួន

  • 2021-09-23 04:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមប៉ូលិសថៃ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានចាប់អ្នកធ្វើវីដេអូរឿងកូនជ្រូក ដែលបង្ហោះសកម្មភាពអាសអាភាសរបស់ខ្លួន នៅលើវេបសាយ ដើម្បីបានលុយពីអ្នកដែលចូលមើល។ នេះផ្ទុយពីច្បាប់របស់ប្រទេសថៃ ដែលបានចែង។

អ្នកផលិតវីដេអូរឿងកូនជ្រូក ភេទស្រី មានអាយុ ១៩ឆ្នាំ ត្រូវបានគេស្គាល់នៅលើវេបសាយ OnlyFans និងបានដាក់ឈ្មោះថា Kainaoa ។ នាងបានបង្ហោះសកម្មភាពអាសអាភាសរបស់ខ្លួន និងមានពេលខ្លះបង្ហោះសកម្មភាពរួមមេត្រី ជាមួយនឹងមិត្តប្រុសរបស់នាងថែមទៀតផង។

គួរឱ្យដឹងថា អ្នកដែលចង់ចូលមើលវីដេអូរបស់នាង គឺត្រូវបង់លុយ ដើម្បីអាចចូលមើលបាន។ មានអ្នកផលិតវីដេអូក្តៅសាច់ មិនតិចទេ ដែលរកលុយបានតាមរយៈមធ្យោបាយមួយនេះ។ ចំណែក ប៉ូលិសថៃ ក៏កំពុងតាមចាប់អ្នកផលិតវីដេអូក្តៅសាច់ ដទៃទៀត ដែលបានថតសកម្មភាពអាសអាភាស ឫ សកម្មភាពរួមមេត្រីជាមួយដៃគូ ហើយយកមកបង្ហោះនៅលើប្រព័ន្ធវេបសាយ OnlyFans ដើម្បីបានលុយពីអ្នកដែលចូលទស្សនា៕

ប្រភព៖ Khaosod English ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី