• 2021-09-23 04:47:00
  • ព័ត៌មាន

ដំណឹងបន្ទាន់! សូមអ្នកសិរីសោភ័ណប្រុងប្រយ័ត្ន ពេលនេះទឹកសម្រុកមកពីថៃ ស្ទើរតែលិចផ្លូវវៀងក្រុងហើយ

  • 2021-09-23 04:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពប៉ុន្មានសន្លឹកដែលបង្ហោះដោយផេកហ្វេសប៊ុក Banteay Meanchey News Youths នាថ្ងៃទី ២៣ កញ្ញា ២០២១ បានបង្ហាញពីស្ថានភាពទឹក ដែលហក់ឡើងខ្លាំង នៅផ្លូវ វៀងក្រុង នៃ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាទឹកហូរមកពីប្រទេសថែ។

ស្របជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានចេញសេចក្តីជូនដំណឹងអំពី ស្ថានភាពអាកាសធាតុពីថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និង ខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ អាចនឹងមានភ្លៀងធ្លាក់ក្នុង កម្រិតមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង។ ដោយឡែក តាមបណ្តាក្រុង-ស្រុក នៃខេត្តបន្ទាយមានជ័យ អាចនឹងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកហូរធ្លាក់ពីខេត្តបាត់ដំបង និងប្រទេសថៃ។

រដ្ឋបាលខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រក្រុង-ស្រុក ទូទាំងខេត្ត សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមបង្ការគ្រោះទឹកជំនន់ដែលអាចបង្កធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ ផ្ទះសម្បែង សត្វពាហនៈ ទ្រព្យសម្បត្តិផ្សេងៗ រងគ្រោះ និងខូចខាតជាយថាហេតុ ៕

មតិយោបល់