• 2021-09-23 08:47:11
  • ព័ត៌មាន

ឥឡូវនេះប្រជាជននៅខេត្ត សៀមរាប អាចបន្តទិញទំនិញនៅលើវីងម៉លដូចធម្មតា

  • 2021-09-23 08:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីងម៉ល បន្តប្រតិបត្តិការរបស់ខ្លួនក្នុងការផ្ដល់សេវាដល់សហគមន៍នៅខេត្តសៀមរាប ដោយរួមទាំងអ្នករស់នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ ដើម្បីធានាឲ្យបានថា ពួកគេអាចទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយអនុលោមទៅតាមការណែនាំរបស់អាជ្ញាធរ។ ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន វីងម៉ល ផ្តល់ជូនការដឹកជញ្ជូនអាហារ និងគ្រឿងទេសផ្សេងៗដោយឥតគិតថ្លៃ ដល់អតិថិជនទំាងអស់។ អតិថិជននៅខេត្តសៀមរាបក៏អាចបន្តរីករាយជាមួយការផ្តល់ជូនដ៏ពិសេសៗច្រើនដែលវីងម៉លបានដំណើរការតាំងពីដើមមក។

លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានមានប្រសាសន៍ថា៖ «អ្នកដឹកជញ្ជូនរបស់យើងទាំងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ ១៩ ទាំងអស់ ហើយឥឡូវនេះត្រូវបានអនុញ្ញាតឱ្យធ្វើការផ្តល់សេវាដឹកជញ្ជូនដល់សហគមន៍ហើយ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមកាត់បន្ថយបញ្ហាប្រឈមមួយចំនួនដែលសហគមន៍របស់យើងកំពុងជួបប្រទះ តាមរយៈការធានាថាពួកគេអាចទទួលបានផលិតផលដែលជាតំរូវការចាំបាច់ប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័សក្នុងកំឡុងពេលដ៏លំបាកនេះ»។

អ្នកដឹកជញ្ជូនរបស់ វីងម៉ល ត្រូវបានធ្វើតេស្តរកមេរោគកូវីដ ១៩ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ដើម្បីឲ្យពួកគេអាចផ្តល់សេវាដឹកជញ្ជូនដល់អតិថិជននៅតំបន់ក្រហម និងលឿងទុំ នៅក្នុងខេត្ត សៀមរាប ប្រកបដោយសុវត្ថិភាពបាន។

វីងម៉ល កំពុងធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្តនៅខេត្តសៀមរាបដែលមានឈ្មោះថា «តោះទៅលេង សៀមរាប» ដើម្បីទទួលប័ណ្ណធ្វើដំណើរសម្រាប់អ្នកដឹកជញ្ជូនដែលកំពុងផ្តល់សេវានៅតំបន់ក្រហម និងតំបន់លឿងទុំ។ ប័ណ្ណធ្វើដំណើរទាំងនេះត្រូវបានអនុញ្ញាតដោយអាជ្ញាធរខេត្តសៀមរាបដើម្បីធានាថាមានតែអ្នកដឹកជញ្ជូនដែលត្រូវបានធ្វើតេស្តអវិជ្ជមានប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបំពេញការងារ។

វីងម៉ល លើកទឹកចិត្តអ្នករាល់គ្នាឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងគោរពតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារខ្លួននិងក្រុមគ្រួសារពីការឆ្លងនៃជំងឺនេះ។ លោក ហាសហ៊ីម អាលកាហ្វ បានមានប្រសាសន៍ថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ជារៀងរាល់ថ្ងៃ និងជៀសវាងការចេញទៅខាងក្រៅផ្ទះដោយមិនចាំបាច់»។

ដើម្បីធ្វើការបញ្ជាទិញ អតិថិជនគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីង រួចចុចលើរូបសញ្ញា «វីងម៉ល» រកមើលទំនិញដែលត្រូវការ និងធ្វើការបញ្ជាទិញជាការស្រេច។ បន្ទាប់ពីធ្វើការបញ្ជាទិញ អតិថិជននឹងអាចរីករាយជាមួយអាហារនិងផលិតផលដែលពួកគេចូលចិត្តដោយឥតគិតថ្លៃដឹកជញ្ជូន។

ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាការផ្តល់ជូនពិសេសជារៀងរាល់ថ្ងៃពីវីងម៉ល អតិថិជននៅខេត្តសៀមរាបអាចចូលក្នុងឆានែលតេលេក្រាមរបស់វីងម៉លសៀមរាបដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញអាចប្រើតំណភ្ជាប់មួយនេះ https://t.me/WingMall ផងដែរ។

អាជីវកម្មដែលមានប្រជាប្រិយភាពជាច្រើននៅសៀមរាប និងភ្នំពេញ កំពុងលក់ទំនិញ ដែលរួមមានទាំងម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ផលិតផលសម្រាប់ទារក សុខភាព និងសម្រស់ ព្រមទាំងទំនិញជាច្រើនប្រភេទផ្សេងទៀតនៅលើវីងម៉ល។ សម្រាប់អាជីវករដែលចង់លក់ផលិតផលដល់សហគមន៍របស់ពួកគេតាមរយៈវីងម៉លអាចទាក់ទង៖ +(៨៥៥) - ០៧៨ ៣១១ ៣១១៕

មតិយោបល់