• 2021-09-24 11:01:00
  • ព័ត៌មាន

អគារសិក្សាថ្មីរបស់ សាលាអន្តរជាតិ វេសវីយូ កម្ពុជា ត្រូវបានរចនា និងបំពាក់ទៅដោយបរិក្ខារសិក្សាទំនើបៗមិនចាញ់សាលានៅបរទេស

  • 2021-09-24 11:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតណាស់ ការផ្តល់សេវាអប់រំប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដារជាតិ និងអន្តរជាតិគឺជាកត្តាដ៏សំខាន់ សម្រាប់សាលារៀន ដែលមានចក្ខុវិស័យផ្តោតទៅលើការបង្ហាត់បង្រៀន ដល់សិស្សានុសិស្សដែលបាននឹងកំពុងក្រេបយកចំណេះដឹង ដើម្បីធ្វើជាទុនសម្រាប់ថ្ងៃអនាគត។

ក្រៅពីការយកចិត្តទុកដាក់បង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធបង្រៀនយូរឆ្នាំ និងមានអាជ្ញាប័ណ្ណបង្រៀនមកពីសហរដ្ឋអាមេរិក អង់គ្លេសជាដើម ការផ្តល់សម្ភារ ក៏ដូចជាគ្រឿងបរិក្ខារសិក្សាដែលទំនើប ស្របតាមស្តង់ដារអន្តរជាតិ ក៏ជាចំណែកមួយក្នុងការធានាឲ្យសិស្សានុសិស្សទទួលបានទាំងចំណេះដឹង និងការអនុវត្តផ្ទាល់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាក់ស្តែងអគារសិក្សាថ្មីរបស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា ដែលមានទីតាំងជាប់ជាមួយទីតាំងអគារបច្ចុប្បន្នរបស់សាលា ស្ថិតនៅតាមបណ្តោយផ្លូវជាសុផារ៉ា សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយត្រូវបានសាងសង់ឡើងប្រកបដោយទីធ្លាធំទូលាយ មានទំហំប្រមាណ ៦០០០ ម៉ែត្រការេ ព្រមទាំងបានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ ប្រកបទៅដោយគុណភាពស្តង់ដារអន្តរជាតិ។

នៅតាមថ្នាក់រៀន សាលមហោស្រព បន្ទប់ប្រជុំ បណ្ណាល័យ និងអាហារដ្ឋានត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ប្រកបដោយការរចនា និងតុបតែងយ៉ាងសម្រិតសម្រាំង ល្អប្រណីតដើម្បីស្វាគមន៍សិស្សានុសិស្ស ត្រឡប់មកសិក្សាដោយផ្ទាល់នៅសាលា ក៏ដូចជាត្រៀមក្នុងការទទួលនូវការវាយតម្លៃគុណភាពអប់រំស្តង់ដារកម្រិតអន្តរជាតិពីស្ថាប័នកំពូលទាំងពីរលើពិភពលោក WASC និង CIS។

ថ្មីៗនេះ សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានស្វាគមន៍សិស្សានុសិស្សឱ្យចូលមកសិក្សាក្នុងអគារសិក្សាថ្មីដ៏ធំទូលាយ និងទំនើប បន្ទាប់ពីមានការអនុញ្ញាតឱ្យសិស្សានុសិស្សកម្រិតមធ្យមសិក្សា អាចត្រលប់មកសិក្សាដោយផ្ទាល់ក្នុងសាលាវិញបាន៕

ដើម្បីជ្រាបជាព័ត៌មានបន្ថែម សូមចូលទៅកាន់៖

• ហ្វេសបុកផេក៖ Westview Cambodian International School

• លេខទូរសព្ទ៖ ០៩៥ ២២២ ៩៩៣ ឬ ០៩៥ ៦៦៦ ៩៩៣

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី