- 2021-09-27 03:37:59
- ព័ត៌មាន
សិស្សវិទ្យាល័យខ្មែរមួយក្រុមបង្ហោះផ្ដាយរណបទៅលើអាកាសជោគជ័យ ផ្ដិតបានទិដ្ឋភាពយ៉ាងភ្ញាក់ផ្អើល
- 2021-09-27 03:37:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សវិទ្យាល័យខ្មែរមួយក្រុមបង្ហោះផ្ដាយរណបទៅលើអាកាសជោគជ័យ ផ្ដិតបានទិដ្ឋភាពយ៉ាងភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
សិស្សវិទ្យាល័យខ្មែរមួយក្រុមបង្ហោះផ្ដាយរណបទៅលើអាកាសជោគជ័យ ផ្ដិតបានទិដ្ឋភាពយ៉ាងភ្ញាក់ផ្អើលដោយប្រើប្រាស់ត្រឹមសម្ភារៈសាមញ្ញៗ តាមលទ្ធភាពប៉ុណ្ណោះ មិនមែនជាឧបករណ៍តម្លៃរាប់លានដុល្លារដូចបរទេសឡើយ។
តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Team Cambodia FGC 2021 បានឲ្យសរសេរថា៖ "នេះជារូបថតល្អបំផុតសម្រាប់ខ្ញុំក្នុងឆ្នាំនេះ។ រូបនេះត្រូវបានថតដោយគំរូកូនផ្កាយរណបដែលសិស្សសាលា E2STEM យើងបានបង្ហោះនៅថ្ងៃនេះ"។
ប្រភពដដែលឲ្យដឹងថា គំរូកូនផ្កាយរណប Cubesat បានប្រើពេលធ្វើអស់រយៈពេលជាច្រើនសប្តាហ៍ ដោយត្រូវបង្ហោះគំរូកូនផ្កាយរណប Cubesat ឈ្មោះថា Cosmos ក្រោមបេសកកម្ម Advance Weather Station ចេញពីទឹកដីក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៩:០០ព្រឹក កន្លងទៅ។
ការបង្ហោះនេះទៀតបានចំណាយពេលហោះហើរ ៤ ម៉ោង ទិសដៅពីកើតទៅលិច ធ្លាក់នៅទឹកដី សង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រហែលជាម៉ោង១:០០រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ហើយការបង្ហោះនេះគឺជាការបង្ហោះនូវគម្រូកូនផ្កាយរណបចូលទៅលើមេឃ លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជាយើង៕