• 2021-09-30 05:58:38
  • ព័ត៌មាន

រាល់ពេលស្កេន QR Code អតិថិជនមិត្តហ្វូននឹងទទួលបាន «កាដូបុណ្យភ្ជុំបិណ្ឌ» ដ៏ច្រើនសន្ធឹកសន្ធាប់

  • 2021-09-30 05:58:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌទំនៀមទម្លាប់ខ្មែរ ខិតជិតចូលមកដល់ឆាប់ៗនេះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាអ្នកផ្ដល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានរៀបចំកម្មវិធីពិសេសមួយដើម្បីចូលរួមអបអរពិធីបុណ្យដ៏សំខាន់មួយនេះ គឺកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា» នៅរាល់ពេលដែលអតិថិជនមិត្តហ្វូនធ្វើការស្កេន QR Code ព្រមទាំងការបរិច្ចាគមូលនិធិទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។

យោងតាមក្រុមហ៊ុន មិត្តហ្វូន ក្នុងអំឡុងពេលកម្មវិធីនេះដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ អតិថិជនរបស់មិត្តហ្វូន និងអុី-ម៉ាន់នី ទាំងអស់ នឹងត្រូវបានផ្ដល់ជូននូវការស្កេន QR Code មួយដងដោយឥតគិតថ្លៃ នៅក្នុងកម្មវិធី CamID/eMoney (ចំពោះអតិថិជនរបស់ អុី-ម៉ាន់នី នឹងទទួលបានការស្កេនដោយឥតគិតថ្លៃចំនួនមួយដង នៅក្នុងកម្មវិធី eMoney និងមួយដង នៅក្នុង CamID)។

ចំពោះរាល់ការបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃចាប់ពី ៥០០០រៀល (ឬ ១,២៥ដុល្លារ) ឡើងទៅតាមរយៈកាតកោសឬជាការបញ្ចូលទឹកប្រាក់ទូរសព្ទដៃតាមសេវាឌីជីថល ដូចជា e-Money, e-Wallet ឬគណនីធនាគារ អតិថិជននឹងទទួលបានការស្កេន QR Code មួយដង។ អតិថិជនថ្មីដែលទើបតែចុះឈ្មោះប្រើគណនី e-Money និងបានធ្វើប្រតិបត្តិការលើកដំបូងដោយមានការគិតថ្លៃសេវា ក៏ទទួលបានការស្កេន QR Code មួយដងដោយឥតគិតថ្លៃផងដែរ។

រង្វាន់ពិសេស រួមមាន ខ្សែកមាសទម្ងន់មួយតម្លឹង ទូរស័ព្ទ iPhone 12 Pro កុំព្យូទ័រយួរដៃ iPad និងនាឡិកាដៃ Apple Watch។ បន្ថែមលើនេះ អតិថិជនមិត្តហ្វូនក៏នឹងមានឱកាសឈ្នះរង្វាន់ផ្សេងៗទៀតផងដែរ ដូចជា លេខកូដកាតសម្រាប់បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ និងទិន្នន័យសម្រាប់ការប្រើប្រាស់អុីនធឺណិតដែលមានតម្លៃជាទឹកប្រាក់សរុបរាប់ម៉ឺនដុល្លារ។

អ្វីដែលសំខាន់បំផុតនោះ បើតាមក្រុមហ៊ុនមិត្តហ្វូនឲ្យដឹងថា អតិថិជនមិត្តហ្វូននឹងឈ្នះរង្វាន់ទាំងនេះ ១០០% នៅរាល់ពេលដែលធ្វើការស្កេន QR Code។ ទន្ទឹមនឹងនេះដែរ អតិថិជនដែលឈ្នះរង្វាន់ពីការស្កេន QR Code ក៏អាចចែករំលែករង្វាន់ទាំងនោះនៅក្នុងកម្មវិធី CamID/eMoney ទៅឲ្យមិត្តភក្ដិ ឬសមាជិកគ្រួសារ ដើម្បីជាការផ្ដល់កាដូបុណ្យភ្ជុំបិណ្ឌបានផងដែរ។ ហើយលក្ខខណ្ឌផ្សេងៗសម្រាប់កម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា» នេះបានអនុវត្ត។

អាជីវកម្មផ្សារភ្ជាប់ជាមួយទំនួលខុសត្រូវសង្គម

ក្រៅពីកម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា ក្រុមហ៊ុនមិត្តហ្វូនក៏នឹងបរិច្ចាគមូលនិធិដែលខ្លួនប្រមូលបានពីប្រតិបត្តិការស្កេន QR Code ក្នុងអំឡុងពេលនៃកម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌ ដោយក្នុងប្រតិបត្តិការស្កេន QR Code មួយលើកៗ មិត្តហ្វូននឹងបែងចែកទុក៥សេន សម្រាប់ផ្ដល់ទៅឲ្យមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។ ក្រុមហ៊ុន មិត្តហ្វូន បានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ និងជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ និង ICT ឈានមុខគេនៅកម្ពុជា ដែលមានសេវាគ្របដណ្ដប់នៅទូទាំងប្រទេស។

មិត្តហ្វូន ក៏បានទទួលការកោតសរសើរផងដែរថា ជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវផ្នែកសង្គមខ្ពស់។ ទន្ទឹមនឹងការប្រកបអាជីវកម្មនៅទីនេះ ក្រុមហ៊ុនក៏តែងតែខិតខំប្រឹងប្រែងដើម្បីផ្ដល់វិភាគទានត្រឡប់ទៅឲ្យសង្គមវិញផងដែរ។ កន្លងមក មិត្តហ្វូន បានអនុវត្តសកម្មភាពរួមចំណែកដល់ការអភិវឌ្ឍសង្គមជាច្រើន រួមមានដូចជា កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» កម្មវិធីប្រកួតបាល់ទាត់មិត្តហ្វូនខាំបូឌានលីគ កម្មវិធីអ៊ីនធឺណិតសម្រាប់សាលារៀន ការបរិច្ចាគមូលនិធិកាកបាទក្រហមកម្ពុជា និងការចូលរួមមូលនិធីសម្រាប់ការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩។ ចំណែកនៅពេលនេះ រួមជាមួយនឹងកម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា ក្រុមហ៊ុនមិត្តហ្វូនក៏នឹងមានបរិច្ចាគថវិកាចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ៕

មតិយោបល់