- 2021-09-30 09:32:10
- ព័ត៌មាន
នរណាខ្លះចាយទាន់? កាសខ្មែរ បោះពុម្ពឆ្នាំ១៩៩៤ រូបវិមានឯករាជ្យ និងអង្គរវត្តបច្ចុប្បន្នសល់តិចតួចណាស់
- 2021-09-30 09:32:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាខ្លះចាយទាន់? កាសខ្មែរ បោះពុម្ពឆ្នាំ១៩៩៤ រូបវិមានឯករាជ្យ និងអង្គរវត្តបច្ចុប្បន្នសល់តិចតួចណាស់
ចន្លោះមិនឃើញ
រូបភាពដ៏កម្រប៉ុន្មានសន្លឹកពីការបង្ហោះរបស់ទំព័រហ្វេសប៊ុក សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន បានបង្ហាញអំពីកាសខ្មែរបុរាណ រចនាឡើងសុទ្ធសឹងជារូបអត្តសញ្ញាណនៃជាតិ ។ កាក់ទាំងនេះត្រូវបានបោះពុម្ពនៅប្រទេសសិង្ហបុរី និងចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ក្រោយពីការបញ្ចប់នៃសង្គ្រាម និងការស្ដារឡើងវិញនូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
កាសខ្មែរតម្លៃ ៥០រៀល ១០០រៀល និង២០០រៀល ដែលត្រូវបានផលិតឡើងពីលោហៈទង់ដែងលាយនីកែល មានទម្ងន់១,៨ក្រាម ២,០ក្រាម និង២,៤ក្រាម ដោយឡែកកាសតម្លៃ ៥០០រៀល ផលិតពីសំរឹទ្ធមានទម្ងន់៦,៥ក្រាម។ ចំណែកឯផ្នែកម្ខាងទៀតបង្ហាញរូបកម្រងផ្កា ព្រមទាំងតម្លៃចារឹករបស់កាក់នៅចំកណ្ដាល។
ផ្នែកម្ខាងនៃកាសបង្ហាញពាក្យថា “ព្រះរាជាណាចក្រកម្ពុជា - ជាតិ សាសនា ព្រះមហាក្សត្រ” ដែលនៅព័ទ្ធជុំវិញរូបភាពនៃអត្តសញ្ញាណជាតិដូចជា វិមានឯករាជ្យ ប្រាសាទអង្គរវត្ត ជើងពានតម្កល់រដ្ឋធម្មនុញ្ញ និងព្រះសង្ហារ។ ដើម្បីស្វែងយល់បន្ថែមអំពីកាសទាំងនេះ លោកអ្នកអាចទៅទស្សនាសារនៅ មន្ទីរ ស.ស.រ នាពេលបើកដំណើរការឡើងវិញ ៕
ប្រភព៖ សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន