• 2021-10-02 00:00:00
  • ព័ត៌មាន

ប្លែកគេ វត្តមួយនៅភ្នំពេញសង់ទូកងនៅលើកំពូលកុដិ [បណ្តុំរូបថត]

  • 2021-10-02 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុដិព្រះចៅអធិការវត្តមួយនៅបណ្តោយមហាវិថីសហព័ន្ធរុស្សីស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងសាងសង់ទូកធំមួយនៅលើកំពូលកុដិ។

ព្រះញ្ញាណឧត្តមព្រះវិន័យធម៌ គង់ សារី ព្រះអនុគុណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តទឹកថ្លាមានសង្ឃដីកាបញ្ជាក់ពីមូលហេតុសាងសង់ទូក ឬនាវានៅកុដិថា មិនមែនទូកទេ នេះគឺជានាវាត្រៃលក្ខណ៍ដែលតំណាងឲ្យផ្លូវធម៌ដែលមានរាងដូចជាទូកង។ នាវាត្រៃលក្ខណ៍ គឺតំណាងឲ្យព្រះធម៍សម្រាប់ដឹកផ្ទុកមនុស្សសត្វទាំងឡាយឲ្យរួចចាក់ផុតទុក្ខ។ នាវាត្រៃលក្ខណ៍ខ្លះមានរៀងដូចសំពៅ។ ក្នុងពុទ្ធសាសនា មានត្រៃលក្ខណ៍ និងត្រៃលោក។

ព្រះចៅអធិការវត្តទឹកថ្លាមានសង្ឃដីកាបន្តថា នាវាត្រៃលក្ខណ៍នេះមានបណ្តោយប្រហែល ២០ម៉ែត្រ សាងពីស៊ីម៉ង់ត៍ និងគ្រោងឆ្អឹងដែក។ នាវាត្រៃលក្ខណ៍ ដែលយើងមើលទៅមានរាងជាទូកងប្រណាំងខ្មែរនេះ គឺសាងសង់អស់បច្ច័យជាង ២ពាន់ដុល្លារ និង តម្លៃកសាងកុដិទាំងមូលសាងសង់បច្ច័យជាង ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែបច្ចុប្បន្នការសាងសង់សំណង់ទាំងមូលត្រូវបានផ្អាក់ជាបណ្តោះអាសន្នដោយសារវិបត្តិជំងឺកូវីដ-១៩។

ខាងក្រោមនេះជាទិដ្ជភាព សំណង់កុដិ «នាវាត្រៃលក្ខណ៍» នៅក្នុងវត្តទឹកថ្លា៖






ដោយ៖ យ៉ន សូវៀត

មតិយោបល់